Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អាទិត្យ ទី ០៥ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​ ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​ស្រុះស្រួល និង កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ណាស់ដែរ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​តែងមាន​កំហុស​ច្រើន ហើយ​ពិសេស​ក្រុមមនុស្ស​ដែល​បង្ករឿង​ថ្នាំងថ្នាក់​ក៏​ច្រើន​ផងដែរ​។

ជំនួញ ៖ លោកអ្នក​ប្រកបរបររកស៊ីជួញដូរមុន​ធ្វើ​អ្វីមួយ​គប្បី​មានការ​ត្រិះរិះ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​កើតការ​ភ្លាំងភ្លាត់​នាំ​សោកស្តាយ​នៅពេល​ក្រោយ ពិសេស​បញ្ហា​ប្រាក់កាស​តែម្តង​។

ស្នេហា ៖ ​មនោសញ្ចេតនា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​ឈ្លក់​វង្វេង​តែ​សេចក្តីស្នេហា​ពេក​ត្រូវ​រក​ពេលវេលា​បំពេញការងារ​ឬ​រៀនសូត្រ​ទើប​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ ​​​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​នោះឡើយ​។

ការងារ ៖ ​​​ចំពោះការងារលោកអ្នក​ត្រូវ​ពុះពារ​ទើប​រឿង​ដែល​អាក្រក់​នឹង​ប្រែ​មក​ល្អ​វិញ​។​

ជំនួញ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្មាន​ទេ​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហាកំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​​ការរស់នៅលោកអ្នក​មាន​ភាព​សុខដុម​គួរសម​។

ការងារ ៖ អាចមានដំណឹងល្អពីការឡើងតំណែង ឬប្រាក់ខែ និងទទួលបានការកោតសរសើរពីចៅហ្វាយនាយ ។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់ ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ លោកអ្នក​មិនអាច​ប្រមាថ​បានឡើយ​បើ​ពុំ​នោះទេ​អាច​នឹងមាន​រឿង​រាវ​មិនល្អ​ណាមួយ​ចូលមក​នាំ​ពិបាក​ទប់ទល់​ពុំខាន​។​

ការងារ ៖ ​​ការប្រកប​ការងារ​ទាំ​ង​ស្ត្រី​បុរស​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​និយាយ​ច្រើន​ទៅលើ​រឿង​អ្នកដទៃ​នោះឡើយ​ទើប​គ្មាន​បញ្ហា​ណាមួយ​ចោទឡើង​ចំពោះ​គ្នា​។

ជំនួញ ៖ អ្អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​ចេះ​ដឹងឮ​រឿង​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​អាក្រក់​មក​ដាក់ខ្លួន​វិញ​។​

ស្នេហា ៖ ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​​លោកអ្នក​ជួប​នូវ​ឧបសគ្គ​រាំងមុខ​ច្រើន​បន្តិច តែ​យ៉ាងណា​បើ​ពុះពារ​ទៅបាន​ក៏​តែង​ទទួលផល​គួរ​ជាទី​ពេញចិត្ត​មកវិញ​ដែរ​ ។​

ការងារ ៖ ​​​​លោកអ្នក​គប្បី​យកចិត្តទុកដាក់​ថែទាំ​ការងារ​ព្រោះ​ងាយ​ធ្លាក់​ស្រុតចុះ​ឬ​ក្រុមមនុស្ស​បង្ក​ជា​ឧបសគ្គ​ណាស់​។​

ជំនួញ  ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន​និង​ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​

ស្នេហា ៖ ​​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។ លោកអ្នកគួរ​ប្រយ័ត្នប្រយែង​ការ​មានទំនាស់​ពាក្យសម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​ផង​។​

ការងារ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ ឬ អាច​និយាយបានថា​គ្រាន់​ទប់ទល់​ក្នុងការ​ចាយវាយ​។​ការធ្វើដំណើរ​ទៅ​ទិសអាគ្នេយ៍​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ នៅថ្ងៃនេះ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារអ្វីមួយ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​ក៏ដូចជា​ទី​ពេញចិត្ត​។​ក្រៅពីនេះ​ចំពោះ​ការរស់នៅ​ស្ត្រី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ខុស​នោះ​នាំឱ្យ​បាត់បង់​ច្រើនជាង​ទទួលផល​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ ឬ ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

ឆ្នាំវក​

ដួងជតារាសី ៖ ​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់ និង ជួប​បញ្ហា​ច្រើនជាង​សព្វមួយដង ម្ល៉ោះហើយ​​គប្បី​​​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ​អ្នក​ប្រកបការងារ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​កិច្ចការ​ធំៗ​គប្បី​ប្រយ័ត្នប្រយែង​សត្រូវ​ក្បែរ​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​ទើប​ប្រសើរ​។​

ស្នេហា ៖ ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

ឆ្នាំរកា​

ដួងជតារាសី ៖ ​​រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​។​

ការងារ ៖​ ​ នៅថ្ងៃនេះ​ការបំពេញ​ការងារ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ទេ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​កើតឡើង​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​កើត​មានតែ​បញ្ហា​ជាមួយគ្នា​មិនចេះចប់ ។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

ដួងជតារាសី ៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​កំពុងមាន​ភាព​ស្រុះស្រួល​និង​កើតមាន​ភាព​សុខដុម​គួរសម​។

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​អាច​សម្រុក​ការងារ​តូចធំ​ដោយ​តែង​ឆ្លើយតប​ជា​ផល​មកវិញ​គ្រាន់​ល្អប្រសើរ​មកវិញ​ដែរ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​កម្រៃ​ហូរ​ចូល​មួយៗ​គ្រាន់​រស់​ស្រួលខ្លួន​ផង​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ៕

​ឆ្នាំកុរ​

​ដួងជតារាសី ៖ ​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ប្រកបការងារ​ឬ​សម្រេចចិត្ត​អ្វីមួយ​ផង​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

spot_img
×