Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គិលានុបដ្ឋាយិកា​អាមេរិក​ម្នាក់ លាឈប់​ពី​ការងារ ព្រោះ​មន្ទីរពេទ្យ​គ្មាន​សម្ភារ​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់ ដើម្បី ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime
Minister បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​ដែលមាន គិលានុបដ្ឋាយិកា​អាមេរិក​ម្នាក់ សម្រេចចិត្ត​លាឈប់​ពី​ការងារ
ទាំង​ទឹកភ្នែក ព្រោះ​មន្ទីរពេទ្យ​គ្មាន​សម្ភារ​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។​

​នៅក្នុង​ខ្សែ​វីដេអូ​នោះ គិលានុបដ្ឋាយិកា​អាមេរិក​រូបនោះ បាន​និយាយ​រៀបរាប់​ទាំង​ទឹក​រលីងរលោង​ថា ថ្ងៃនេះ
​ខ្ញុំ​បាន​ឈប់​ពី​ការងារ , ខ្ញុំ​បាន​ទៅធ្វើ​ការ និង​បាន​ចាត់តាំង​ឲ្យ​ធ្វើការ​ផ្នែក​ព្យាបាល អ្នកជំងឺ​កូ​វីដ​១៩ នៅ
​អង្គភាព ICU ដែល​ត្រូវបាន​បង្វែរ​ទៅជា​អង្គភាព ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ , ពុំមាន​គិលានុបដ្ឋាយិកា​ណា​ម្នាក់
ពាក់​ម៉ា​សមុខ​នោះទេ សូម្បីតែ​ម៉ាស​សម្រាប់​គ្រូពេទ្យ​ក៏​គ្មាន​ផង ។ នៅ​ច្រក​ផ្លូវ​តាម​មន្ទីរពេទ្យ ដែល​ត្រូវ
​រាយការណ៍​ប្រាប់​គ្នា​ទៅវិញទៅមក ក៏​គ្មាន​ផង ។ ខ្ញុំ​មាន​ម៉ាស ៩៥​ផ្ទាល់ខ្លួន ។ ខ្ញុំ​បាន​ប្រាប់​ថ្នាក់លើ​របស់ខ្ញុំ​ថា
យើង​ខ្វះខាត​សម្ភារ ដែល​ត្រូវ​ឲ្យ​ខ្ញុំ​ការពារ​ខ្លួនឯង​ផង ធ្វើយ៉ាងណា ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង មាន
​សុវត្ថិភាព​។ ខ្ញុំ​មានគ្រួសារ ហើយ​ខ្ញុំ​ក៏ត្រូវ​ទៅផ្ទះ​ដែរ ដូច​គេ​ដែរ ហើយ​តាមមើលទៅ ពុំមាន​អ្វី​ល្អប្រសើរ
​នោះទេ ។ អាមេរិក​ពុំបាន​ត្រៀម​អ្វី​សោះ ហើយ​ក្រុមគ្រូពេទ្យ​ក៏​ពុំមាន​អ្វី​ការពារ​ដែរ​។ ថ្ងៃនេះ​ខ្ញុំ​បានជ្រើសរើស
​ផ្លូវ​ជីវិត​របស់​ខ្លួនឯង ហើយ​សមាជិក​ក្រុមគ្រួសារ​របស់ខ្ញុំ ដែលមាន​បញ្ហា​ស្រាប់​នោះ នឹង​គ្មាន​ម៉ាស៊ីន​ជំនួយ
​ដង្ហើម​ប្រើ ប្រសិនបើ​ពួកគេ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ខ្ញុំ​។ ខ្ញុំ​បានចាប់ផ្តើម​គិត​ផ្សេង ខ្ញុំ​បានចាប់ផ្តើម​ទៅ​អង្គភាព ICU
នៅ​ព្រឹក​នេះ ខ្ញុំ​រំពឹងថា បានឃើញ​គ្រូពេទ្យ​របស់​យើង និង​បុគ្គលិក​របស់​យើង ពាក់​ម៉ាស N95 ប៉ុន្តែ​ពុំមាន
​នរណាម្នាក់​ពាក់​ម៉ាស​នោះទេ មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស ប្រឈម​នឹង​កង្វះខាត​ឧក​រណ៍​ការពារ​ខ្លួន ដែល
​បណ្តាល​ឲ្យ​បុគ្គលិក​សុខាភិបាល​ជួរមុខ ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​។ ខ្ញុំ​មានការ​ខកចិត្ត​យ៉ាងខ្លាំង និង
​ក៏មាន​ការភ័យខ្លាច​ណាស់​ដែរ ។​ពុំមែន​ដោយសារតែ​ខ្ញុំ ប្រឈម​នឹង​ការ​មើលថែ អ្នកជំងឺ​កូ​វីដ​១៩​នោះទេ
តែដោយសារ​តែ​ខ្ញុំ​នៅទីនេះ​ពុំបាន ត្រៀមខ្លួន ពុំមាន​អ្វី​ការពារ ។ ពេលដែល​យើង​មាន​ម៉ាស ដែល​អាច
​ប្រើប្រាស់​បាន គឺ​ពុំមែន​ជា​ម៉ាស ដែល​ត្រូវ​ពាក់​មើលថែ​អ្នកជំងឺ​ទេ ហើយ​យើង​បាន​ប្រើប្រាស់​អាវ​វែង
ដែលមាន​គុណភាព របស់​វា មិន​ដល់​កម្រិត​សម្រាប់​មើលថែ​អ្នកជំងឺ​។ CDC បាន​ប្រាប់ថា កន្សែង​ប័ណ្ណ​ដា
​ណា ឬក៏​ក្រមា ក៏​ល្មម​អាច​ការពារ ខ្លួន​យើង​មិន​ឲ្យ​ជំងឺឆ្លង​បាន ។ យើង​ដឹងថា ការនិយាយ​បែប​នោះ មិន
​ត្រឹមត្រូវ​ទេ ចាស ហើយ​រឿង​នោះ​យើង​សង្ឃឹមថា CDC គួរ​ចុះទៅ​ទីនោះ ដើម្បី​ការពារ​ពួកយើង ជា
​អ្នកធ្វើការងារ​ជួរមុខ ។ ហើយ​សូម្បីតែ​ទៅ ក៏​គេ​មិនបាន​ទៅ​ផង ដូច្នេះហើយ​ពួកយើង​ពិតជា​ខ្លាច​ណាស់
ព្រោះ​យើង​ពិត​ជាមាន​អារម្មណ៍​ជ្រួលច្របល់​ណាស់ ។​ឧ​ទា​រណ៍ ដូច​មាន​ករណី​អគ្គិភ័យ អ្នក​មិនអាច​បញ្ជូន
​បុគ្គលិក​ពន្លត់​អគ្គិភ័យ ទៅ​ពន្លត់ភ្លើង ដោយ​ប្រើ​កាំភ្លើង​បាញ់​ទឹក​បានទេ ចុះ​ហេតុអ្វី​ពួកគេ​ធ្វើបែបនេះ ចំពោះ
​គ្រូពេទ្យ ។ គោលការណ៍​ណែនាំ​របស់ CDC បាន​បញ្ជាក់ថា ខ្លួន​មិនដឹង​ច្បាស់​ថា កន្សែង​ឬ​ក្រមា អាច​ការពារ
​ជំងឺ​មិន​ឲ្យ​ឆ្លង​ក្នុង​កម្រិតណា​ទេ ។ បុគ្គលិក​ថែទាំ​សុខភាព អាច​ប្រើ​ម៉ាស​ផលិត​តាម​ផ្ទះ​ដូចជា កន្សែង​ប័ណ្ណ​ដា
​ណា ឬ​ក្រមា សម្រាប់​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩ ជា​ជម្រើស​ចុងក្រោយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×