Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្កើត​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ ខាង​រូបិយវត្ថុ និង​ធនាគារ ដោះស្រាយ ផលប៉ះពាល់​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ មួយចំនួន​ក្នុង​ក្របខ័ណ្ឌ “​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA)​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា តួនាទី និង​ភារកិច្ច​របស់​ក្រុមការងារ​ចំពោះ​កិច្ច ដែល​ត្រូវ​បានកំណត់​ក្នុង​សេចក្តីសម្រេច​នេះ ត្រូវមាន​អានុភាព​អនុវត្ត​រហូតដល់​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន​ក្នុង​ក្របខ័ណ្ឌ EBA ត្រ​វ​បានបញ្ចប់​ជា​ស្ថាពរ​។ ឯកឧត្តម បាន​ថ្លែងថា ការសម្រេច​បង្កើត ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ចំពោះ​កិច្ច ដើម្បី​សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដែល​តទៅ​នេះ​ហៅ​កាត់​ថា ក្រុម​ការ​ចម្រុះ​។ ក្រុមការងារ​ចម្រុះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​គាំទ្រ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការ​រៀបចំ និង​អនុវត្ត​វិធានការ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ ពី​ការរីក​រាលដាល​នៃ​បញ្ហា​កូ​វីដ​១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ មួយចំនួន​ក្នុង​ក្របខ័ណ្ឌ “​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ (EBA)៕​ដោយ​៖​កូ​ឡាប​

spot_img
×