Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ និង​អាជីវករ​ខ្មែរ មក​ប្រមូល​ផ្ដុំគ្នា​នៅលើ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ សួរនាំ​អាជ្ញាធរ​ថៃ ថ្ងៃ​ណា​បើក​ច្រកព្រំដែន​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ និង​អាជីវករ​ខ្មែរ មក​ប្រមូល​ផ្ដុំគ្នា​នៅលើ​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ ដើម្បី​សួរនាំ​អាជ្ញាធរ​ថៃ ច្រកទ្វារព្រំដែន​អន្តរជាតិ ខ្លង លឹក អំពី​កាលបរិច្ឆេទ នៃ​ថ្ងៃ​បើក​ច្រក​ពេលណា​ពិតប្រាកដ​។

​បន្ទាប់មក​ឯកឧត្តម ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​, លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង មិថុនា អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍​នគរបាល ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​សម្របសម្រួល​ប្រជាពលរដ្ឋ អាជីវករ ឲ្យ​បាន​យល់​អំពី​ភាគី​ខាង​ថៃ តម្រូវ​ឲ្យ​ពន្យារពេល​ទៀត ដោយ​ប្រទេស​ថៃ​ដាក់​ក្នុង​ភាពអាសន្ន ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ គួរតែ​យល់​អំពី​ជំងឺ COVID -19 ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ហើយ​ពួកគាត់​ក៏បាន​រំសាយ ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​។

​ក្នុងនោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង មិថុនា និង​លោក​ឧ​ត្ត​ម​សេនីយ៍​យ្រី អ៊ី ចំរើន បាន​ចុះ​ពិនិត្យ​សកម្មភាព​បំពេញការងារ របស់​មន្ត្រី​នៅតាម​គោលដៅ​គ្រប់ផ្នែក​របស់​ប៉ុស្តិ៍ និង​ពិនិត្យ​ការជួសជុល កែលម្អ​បន្ទប់ សម្រាប់​ភ្ញៀវ​រង់ចាំ នៅ​ផ្នែក​បែបបទ​ចេញ​-​ចូល រង្វង់​មូល បន្ទាប់មក​លោក ក៏បាន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រីក្រោមឱវាទ ចេះ​សម្អាត​ដៃ ការពារ​ជំងឺឆ្លង និង​គោរព​វិន័យ​របស់​អង្គភាព ជា​មន្ត្រី​ជួរមុខ​ដ៏​ល្អ និង​ជាម​ន្ត្រី​គំរូ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×