Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ បើក​ក្នុង​ល្បឿន​លឿន ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​កោង នៅ​មណ្ឌលគិរី ក្រឡាប់ របួសធ្ងន់​ស្រាល​១២​នាក់​

spot_img

​មណ្ឌលគិរី​៖ សូម​ផ្តាំ​ទៅ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ ថា​ជីវិត​មនុស្ស​ច្រើនណាស់​ដែល​ផ្ញើ​លើ​តៃកុង​រថយន្ត អញ្ចឹងទេ​សូម​ជ្រើសរើស​តៃកុង ដែលមាន​សមត្ថភាព​បើកបរ និង​ទំនួល​ខុសត្រូវ​ខ្ពស់ ចៀសវាង​ដូច​ករណី​ខាងក្រោម​។​

​នៅ​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃនេះ មនុស្ស​១២​នាក់ របួសធ្ងន់​ស្រាល ដោយ​រថយន្តក្រុង​គ្រែ​២​ជាន់ រមៀល​ខ្លួន​ចេញពី​ផ្លូវជាតិ ក្រឡាប់​ប្រាស់ដេក ក្នុង​អូរ​ប្របផ្លូវ ពេល​កំពុងបើក ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តរតនគិរី​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ថា នៅវេលា​ម៉ោង​៤​និង​១៥​នាទី​ទៀបភ្លឺ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​នេះ មាន​រថយន្ត​
​ដឹក​អ្នកដំណើរ​ពីរ​ជាន់​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្តរតនគិរី លុះ​មកដល់​ចំណត​ក្រុមហ៊ុន នៅ​ខេត្តមណ្ឌលគិរី បាន​ឈប់​ដាក់​អ្នកដំណើរ ហើយ​បន្ត​ហួស​ទៅ​ខេត្តរតនគិរី ។​

​សមត្ថកិច្ច បាន​បន្តថា ពេលចេញ​ដំណើរ​ពី​ចំណត​បាន​ប្រហែល ៣​គីឡូម៉ែត្រ ចំណុច​ស្ពាន​ទី​២ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ រថយន្ត​ក៏បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​មាន​របួសធ្ងន់​ស្រាល ចំនួន​១២​នាក់ ក្នុងនោះ​មាន​ក្មេង​២​នាក់ និង របួសធ្ងន់​៣​នាក់ ។​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ក្រោយ​ពិនិត្យ​ទីតាំង និង​សាកសួរ​ព័ត៌មាន​លម្អិត មូលហេតុ គឺ​បណ្តាលមកពី អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន ជាមួយនឹង​ស្ថានភាព​ផ្លូវ​ចុះ​ចំណោត​កោង ហើយ​មាន​ស្ពាន​ភាព​នៅខាងមុខ​ទៀត ក៏​ជ្រុល​ច​ង្លូ​ត​ធ្លាក់​ផ្លូវ​តែម្តង​។​

​ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់​គេចខ្លួន ដោយ​បន្សល់ទុក​អ្នករបួស​រដូករណែល ហើយ​សមត្ថកិច្ច បាន​យក​អ្នករបួស​ដាក់​រថយន្ត​សា​ម៉ុ​យ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×