Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន និង​កាំភ្លើងខ្លី​មួយ​ដើម ឯ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​

spot_img

​ភ្នំពេញ កម្លាំង​នគរបាល អន្តរាគមន៍ ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រីឯ​បក្ខ​ពួកគេ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់​
​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​៥​ខែមេសា​ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​១០០៣ ជិត​សាលា​អាយ​យូ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​នគរបាល អន្តរាគមន៍​ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ខណៈ​កំពុង​ជិះ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BB-4863​ភ្លាមនោះ កម្លាំង​នគរបាល បាន​ហៅ​ឲ្យ​ឈប់​តែ​ជនសង្ស័យ​ទាំង​២​នាក់ មិនបាន​ឈប់​នោះទេ​បែរជា​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏បាន​ជិះ​ម៉ូតូ​ដេញ តាម​ពីក្រោយ​រហូតដល់​ចំណុចកើតហេតុ​ខាងលើ ក្រុម​ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ រត់គេចខ្លួន​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ ឆែកឆេ​រកឃើញ​ថ្នាំញៀន ចំនួន​២​កញ្ចប់ និង​អាវុធខ្លី​មួយ​ដើម​រួច​បាន​នាំយកទៅ​ធ្វើការ​សួរនាំ ឯ​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។

​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត ដែល​រត់គេចខ្លួន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ តាម​ចាប់​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕​ដោយ​៖​សា​ម៉េ​ត​

spot_img
×