Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​១​ក្រុម ធ្វើ​សកម្មភាព​វាយ​ប្លន់ យុវជន​៣​នាក់ យក​ទូរស័ព្ទ​៤​គ្រឿង ក្នុង​ខណ្ឌ​៧​មករា​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​១​ក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង ធ្វើ​សកម្មភាព​ជិះ​ដេញ​វាយ​ប្លន់ យុវជន​៣​នាក់ កំពុង​ជិះ​មួយគ្រឿង បណ្ដាល​ឲ្យ​រងរបួស រួច​យក​ទូរស័ព្ទ​បាន​៤​គ្រឿង ហើយ​ជិះ​រត់គេច​បាត់ស្រមោល​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​និង​៥០​នាទី​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០
​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១៨២ ចំណុច​ជិត​រង្វង់​មូល​នា​ងគ​ង្ហី​ង ក្នុង​សង្កាត់​អូរឫស្សី​២ ខណ្ឌ​៧​កម​រា​។​
​ជន​រង​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​មាន​គ្នា​៣​ជិះ​ម៉ូតូ​ស៊ូ​ម័​រអិច ពណ៌​ទឹកក្រូច​លា​យស ពាក់​ស​ផ្លាកលេខ​ភ្នំពេញ​1GN 5884 ជិះ​ចេញពី​ម្ដុំ​វត្ត​បទុម គោលបំណង​ត្រឡប់ទៅផ្ទះ នៅ​ចំការ​ដូង​ដោយ​ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវ​១៨២ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​លេច​ជនសង្ស័យ​១​ក្រុម ជិះ​ម៉ូតូ​៥​គ្រឿង មាន​គ្នា​ជាច្រើន មកពី​ក្រោយ​ធ្វើ​សកម្មភាព វាយ​ប្លន់ បណ្ដាល​ឲ្យ​រូបគាត់​២​នាក់ រងរបួស​បែកក្បាល និង​ម្នាក់ទៀត មិន​រងរបួស​នោះទេ ដោយ​គាត់​ចេញ​រត់​ទាន់ ហើយ​ជនសង្ស័យ បាន​ប្រមូលយក​ទូរស័ព្ទ​ទំនើបៗ បាន​៤​គ្រឿង ជិះ​គេចខ្លួន ដោយ​សុវត្ថិភាព មិន​រំខាន់​ដល់​សមត្ថកិច្ច​។​ោ​យ​
​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​ប៉ុស្តិ៍​អូរឫស្សី​ទី​៤ ដាក់ពាក្យ​បណ្ដឹង ដើម្បី​ស្រាវជ្រាវ ឈានទៅ​ដល់កំណត់​មុខសញ្ញា និង​ចាប់​មក​ផ្ដា​ន្ទា​ទោស​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​សា​ម៉េ​ត​

spot_img
×