Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល អះអាងថា ការណែនាំ​របស់​សម្តេចតេ​ជោ ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វីដ​១៩ មាន​ប្រសិទ្ធ​ភាពជា​បណ្តើរៗ​ហើយ តែ​មិនត្រូវ​បន្ធូរដៃ​ក្នុងការ​ប្រយុទ្ធ​ឡើយ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ទោះបីជា​យ៉ាងណា នេះ​ជា​ជោគជ័យ​មួយ​ជំហាន របស់​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​យើង​បាន​ព្យាបាល​បាន​ជាស​អះ​ស្បើយ​បន្តបន្ទាប់ ហើយ​ករណី​ឆ្លង​ថ្មី​។​

​លោកជំទាវ បាន​បន្តថា យើង​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ត្រូវ​ប្រយ័ត្ន​ខ្ពស់​ណាស់​ក្នុងដំណាក់កាល​នេះ ព្រោះ​ទើបតែ​ពីរ​ថ្ងៃ មិនមាន​ករណី​ថ្មី តាម​បច្ចេកទេស​គ្រាន់តែ​ជាការ​បង្ហាញ នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង ជា​បណ្តើរៗ តែប៉ុណ្ណោះ តែ​ស្ថានភាព​នៅ​ផុស​ស្រួយ​ណាស់​។

​លោកជំទាវ បាន​លើកឡើងថា ទោះជា​យ៉ាងណា យើង​ត្រូវធ្វើ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​ការចូលរួម​ពី​បុគ្គល​ម្នាក់ៗ នៅតែ​ជា​កូនសោ​ន្លឹះ នៃ​ការ​វាយបក​ទៅលើ​ការចម្លង​វីរុស​កូ​វីដ​១៩ សំដៅ​ទៅរក​ភាពជោគជ័យ​ពិតប្រាកដ​បាន​។ បើ​យើង​ភ្លេចខ្លួន សត្រូវ​នេះ​នឹង​វាយលុក​មក​យើង​វិញ ក្នុង​រយ​:​ពេល​ដ៏​ខ្លី​បំផុត​។ ពេលខ្លះ មានការ​ស្ងប់ស្ងាត់​បន្តិច តែ​ក៏​អាច​មានការ​រាតត្បាត​ជា​បន្តទៀត​ដែរ ដែល​គេ​ហៅថា second wave​។ ដូច្នេះ ត្រូវ​បោះជំហាន​សកម្ម​ទប់ស្កាត់​ជា​បន្តទៀត ទើប​អាច​សង្កត់​សត្រូវ​វីរុស​កូ​វីដ​១៩​នេះ​បាន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×