Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ត្រៀម​បម្រុង​សម្ភារៈ​និង​បរិក្ខារ​ពេទ្យ​ក្នុង​ស្តុក​រួចស្រេច​ហើយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វី​ឌ​-១៩ (Covid-19)

spot_img

​ភ្នំពេញ​៖​កាលពី​ម​ថ្ងៃទី ៤ ខែ មេសា ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ក្នុងនាម​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​ឌ​-១៩ បានបង្ហាញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ដែល​ក្នុងនោះ សម្តេច​តេ​ជោ បាន​បញ្ជា​អោយ​បន្ថែម​នូវ​ស្តុក ម៉ាស​ចំនួន​១០ លាន​ម៉ាស​, ខោអាវ​គ្រូពេទ្យ​ចំនួន​៥​ពាន់​កំ​ប្ល៉េ​, ម៉ាស​គ្រូពេទ្យ​៥០​ម៉ឺន​, ម៉ាស​ប្រភេទ N-95 ចំនួន​៥​ពាន់​, និង​ទឹក​អាល់កុល​ចំនួន ១​លាន​លីត្រ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា «​នេះ​ជាការ​ចាំបាច់ ព្រោះ​យើង​មិន​អាចអោយ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​រោគ​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​យើង​នោះទេ​។ ឥឡូវនេះ​ខ្ញុំ​សូម​ចេញ​នូវ​បទបញ្ជា​បន្ថែម គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង​របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ថែមទៀត​»​។​

​ទាំង​ម៉ាស​, ទាំង​ខោអាវ​សម្រាប់​គ្រូពេទ្យ និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់ គឺ​ត្រូវ​ទិញ​ឬ​ផលិត​យកមក​បំពេញបន្ថែម​ក្នុង​ស្តុក​ភ្លាម​។ ស្តុក​របស់​រាជរដ្ឋាភិបាល គឺ​រក្សា​នៅ​ក្រសួងសុខាភិបាល ប៉ុន្តែ​នៅពេល​ដកយក​ទៅប្រើ​ប្រាស់ គឺ​ត្រូវ​ដាក់សំណើ​ទៅកាន់​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វី​ឌ​-១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សូមអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​មកលើ​វិធានការ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​១៩ ដែល​ក្នុងនោះ​សម្តេច​ប្រមុខ​ដឹកនាំ​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ក្រ​មែន តែ​មិន​ក្រ​ខាង​ចិត្តគំនិត​នោះទេ យើង​ចេះ​គ្រប់គ្រង​ប្រជាពលរដ្ឋ​យើង ដែល​មកដល់​ម៉ោង​នេះ មិនមាន​អ្នកជំងឺ​ណា​ម្នាក់​ទទួលមរណៈភាព​ទេ​។

​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×