Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា​ប្រគល់​អណ្តូងទឹក បង្គន់​ជា​អំណោយ​គម្រោង​កសាង​ភាព​ធន់​ទីប្រជុំជន ​ជំនួយ​សហភាព​អឺរ៉ុប​ជូនពលរ​ដ្ឋ

spot_img

បន្ទាយមានជ័យ ៖ កាកបាទក្រហមកម្ពុជា​ប្រគល់​ជា​បន្តបន្ទាប់​អណ្តូងទឹក បង្គន់​ជា​អំណោយ​គម្រោង​កសាង​ភាព​ធន់​ទីប្រជុំជន​ជា​ជំ​នូ​យ​របស់​កាកបាទក្រហម​អៀរ​ឡង់​ដ៍​និង​អង្គការ​អេកូ​(ECHO) របស់​សហភាព​អឺ​រ៉ុប​ជូនពលរ​ដ្ឋ់​នៅ​ភូមិ​នៃ​សង្កាត់​២​ក្នុង​ក្រុង​សិរីសោភ័ណ ។​លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​បន្ទាយមានជ័​យ​ក្នុងពេល​ចុះ​ប្រគល់​និង​ពិនិត្យ​អណ្តូង​និង​បង្គន់​អនាម័យ​គ្រួសារ​នៅ​សង្កាត់​អូរ​អំបិល​និង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​កាលពី​ថ្ងៃ​ទី​១៨ មករា​បាន​និយាយ​ប្រាប់​ថា​: គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​នៅ​ក្រុង​សិរីសោភ័ណ​នេះ បាន​បង្កើន​សមត្ថភាព​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង​កាកបាទក្រហម​សម្រាប់​ការត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​និង​ឆ្លើយតប​នៅ​ទីប្រជុំជន​កុំអោយ​ប្រឈម​នឹង​គ្រោះថ្នាក់​។​

គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​នៃ​ក្រុង​សិរីសោភ័ណ ដែល​បាន​អនុវត្ត​១៦​ខែ​កន្លងមក​នៃ​ឆ្នាំ​២០១៦-១៧ )​បានបញ្ចប់​គម្រោង​មែន តែ​វា​បាន​បន្សល់​ទុក​សមិទ្ធិផល​ជា​លទ្ធផល​គម្រោង​សំខាន់ៗ រួមមាន​: ទី​១- លើកកម្ពស់​ការចូលរួម​របស់​កាកបាទក្រហម​ក្នុង​គំនិត​ផ្តួចផ្តើម​សុវត្ថិភាព​សាលារៀន​នៅ​អាស៊ាន​ឬ​អា​សុីភា​គ​អ​គ្នេយ៍​។​ទី​២- សាកល្បង​គំនិត​ច្នែប្រឌិត​លើ​ការអ​បើ​រំ​ហា​នីយភ័យ​នៅ​ទីប្រជុំជន​។​ទី​៣- ចូលរួមចំណែក​ក្នុង​គោលនយោបាយ​និង​ក្របខ័ណ្ឌ​ការងារ​ថ្នាក់ជាតិ​។​

លោក សាន ឃិត នាយក​ប្រតិបត្តិ​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ​ប្រាប់​ថ្ងៃទី​១៨​មករា​ថា​: នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​អង្គការ​អេកូ​បាន​គាំទ្រ​ពី​ឆ្នាំ​២០១៦-១៧​ លើ​គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​សិរីសោភ័ណ អនុវត្ត​នៅ​វិទ្យាល័យ​៣​កន្លែង សហគមន៍​ជនបទ​នៃ​ទី​ប្រជ​ន​ក្រុង​លើ​ភូមិ​ចំនួន​៦​នៃ​សង្កាត់​ចំនួន​២​។​

លោក​បន្តថា ក្នុងនោះ គម្រោង​បាន​ជួយ​ឧបត្ថម្ភ​នូវ អណ្តូងស្នប់​ទឹក ១ គឺ​នៅ​ក្បែរ​ឃ្លាំង​ស្បៀង​ព្រហូត​ភូមិ​សង្កាត់​អូរ​អំបិល​ដែល​បាន​ប្រគល់​ជូន​នា​ថ្ងៃនេះ ។​

បាន​ផ្តល់​បង្គន់​អនាម័យ​គ្រូ​សារ​ចំនួន​២៤ ,​ពាង​ត្រង​ទឹកភ្លៀង​ចំណុះ​៧០០​លីត្រ​ចំនួន​៣០​ពាង​, ស្លាក​សញ្ញា​អប់រំ​គ្រឿងញៀន ៨​ស្លាក ,​ស្លាក​សញ្ញា​បង្ការ ទប់ស្កាត់ សង្គ្រោះ​ពី​គ្រោះទឹកជំនន់ ១២​ស្លាក ,​ស្លាក​សញ្ញា​ចារ​ចារណ៍ ៤ ,​បំពង់​ពន្លត់​អគ្គីភ័យ​ដល់​សាលារៀន​វិទ្យាល័យ​៣​កន្លែង​ចំនួន​៨៥ បំពង់​។​សី​ទែន​នៃ​ស្ថានីយ៍ ភាជន៍​លាងដៃ​កុមារ ២​កន្លែង​,​ជណ្តើរ​សម្រូត​សង្គ្រោះ​ពី​អគ្គីភ័យ​ចំនួន​២ ។

​ឱកាស​នោះ លោក លី សារី​បាន​ប្រាស្រ័យ​និង​ពាំនាំ​បណ្តាំ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​៉​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ណែនាំ​ពលរដ្ឋ​លើ​គោល​ប៉​ណង​នៃ​គម្រោង​ខាងលើ​ដើម្បី​បង្ការ​ទប់ស្កាត់ សង្គ្រោះ​អោយ​រួចផុត​ពី​ហា​នី​យ​ភ័យ​និង​គ្រោះភ័យ​នៃ​គ្រោះមហន្តរាយ​នានា​៕ ដោយ ៖ បន្ទាយ​

spot_img
×