Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្អាក​មិន​ឲ្យ​នាំ​អង្ករ និង​ត្រី​ចេញពី​កម្ពុជា​

spot_img

​ភ្នំពេញ​៖​កាលពី​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្អាក​មិន​ឲ្យ​នាំ​អង្ករ និង​ស្រូវ​ចេញទៅ​ក្រៅប្រទេស ហើយ​អនុញ្ញាត​ឲ្យ នាំចេញ​តែ​អង្ករ​ក្រអូប​តែប៉ុណ្ណោះ ព្រោះ​ពេលនេះ​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វី​ឌ​-១៩​។ ប៉ុន្តែ​កាលពី​ម្សិលមិញ​ថ្ងៃទី ៤ មេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​ឲ្យ​ផ្អាក​ការនាំ​ត្រី​ចេញពី​ប្រទេស​ថែមទៀត ។ ទន្ទឹមនឹងនេះ គឺ​សម្តេច​ប្រមុខ​ដឹកនាំ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​នៅតាម​ទីផ្សារ​មិនអោយ​មានការ​តម្លើងថ្លៃ​ត្រី និង​ហាមឃាត់​មិន​ឲ្យ​នាំ​ត្រី​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ឡើយ​នៅក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃនេះ ដើម្បី​រក្សាទុក​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស ។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ចាត់ចែង​រោងចក្រ​ផលិត​មី​ក្នុងប្រទេស​ដើម្បី​ផលិត​មី​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អត់​ស្បៀងអាហារ​។ ស្រប​ជាមួយគ្នានេះដែរ ម្តេច​តេ​ជោ បាន​ត្រៀម​រៀបចំ​អោយ​រោងចក្រ​ផលិត​ទឹកបរិសុទ្ធ​ក្នុងប្រទេស ត្រៀម​ផលិត​ទឹកស្អាត​ដប ដើម្បី​បម្រុង​ទុក​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ថា ទោះបី​យើង​មិន​ទំនើប​ដូច​ប្រទេស​គេ តែ​យើង​មាន​វិធានការ​ជាក់ស្តែង​ច្បាស់លាស់​ក្នុងការ​ចាត់ចែង​ដោះស្រាយ​បញ្ហា គឺ​យើង​អាច​ស្រោចស្រង់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​យើង​បាន មិន​ឲ្យ​ធ្លាក់​ទៅក្នុង​ការភ័យខ្លាច​បាត់​បង់អស់​ក្តីសង្ឃឹម​ក្នុង​ជីវិត​ឡើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×