Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ការតាមដាន ដាក់​នៅ​ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល ជាមួយ​បុគ្គល​វិជ្ជមាន​មេរោគ COVID-19 ទាំង​៧​នាក់

spot_img

​សៀមរាប​៖ ការបញ្ចប់​រយៈពេល​១៤​ថ្ងៃ​ក្នុង​ការតាមដាន​នៅ​ដាច់ ដោយឡែក​អ្នក​ដែល​ពាក់ព័ន្ធ​ប៉ះពាល់​ជាមួយ​បុគ្គល​វិជ្ជមាន​មេរោគ COVID-19​ទាំង​៧​នាក់ ក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃទី​៥​មេសា​។​

​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២០ តាម​ការបញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ថា បើ​គិត​មកដល់​ថ្ងៃនេះ​ក្នុង​ខេត្តសៀមរាប​បានបញ្ចប់​នូវ​ការតាមដាន ដោយ​ដាក់​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ប៉ះពាល់​ដោយផ្ទាល់​និង​ដោយ​ប្រយោល ជាមួយ​បុគ្គល​វិជ្ជមាន​មេរោគ COVID-19 ទាំង​៧​នាក់ ក្នុង​ខេត្តសៀមរាប (​បានជា​សះស្បើយ​ជនជាតិខ្មែរ​២​នាក់​, ៥​នាក់​កំពុងតែ​ស្ថិតនៅ​បន្ត​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ ដែល​ក្នុងនោះ​មាន​ជនបរទេស​២​នាក់​, បុរស​ខ្មែរ​១​នាក់​, ស្ត្រី​ខ្មែរ​១​នាក់ និង​ក្មេងប្រុស​ម្នាក់​) ។

​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​ក្រុមគ្រូពេទ្យ មន្ទីរ​សុខាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់​ក្នុងការ​ចូលរួម​ប្រ​យ​ទ្ធ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ តាមរយៈ​ការគាំទ្រ ការសម្របសម្រួល និង​សហការ ក្នុងការ​ប្រតិបត្តិការ​ងារ​ច័​ត្តា​ឡី​ស័ក​។​

​ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ​ជំនាញ ក្រុមការងារ​ច័​ត្តា​ឡី​ស័ក និង​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ខេត្តសៀមរាប​នឹង​ខិតខំ​បន្តការងារ​ពិនិត្យ​ស្រាវជ្រាវ រក​អ្នក​ដែល​ប្រឈមមុខ​នៃ​ការឆ្លង​មេរោគ COVID-19 នេះ ក្នុង​ខេត្តសៀមរាប​បន្តទៀត ជាពិសេស ក្នុងចំណោម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​បរទេស ដែល​បាននិងកំពុង​តែ​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​រស់នៅ​ដោយឡែក រយៈពេល​១៤​ថ្ងៃ នៅតាម​មូលដ្ឋាន តាម​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​។​

​អាជ្ញាធរខេត្ត ក៏ដូចជា​មន្ទីរ​សុខាភិបាល​សង្ឃឹម​និង​ជឿជាក់ថា​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា អាជ្ញាធរ​មូលដ្ឋាន ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ស្ថាប័ន វិស័យ​ឯកជន​ទាំងឡាយ​នឹងធ្វើ​ការរួម​កម្លាំង​ប្រយុទ្ធប្រឆាំង នឹង​ការឆ្លង​មេរោគ COVID-19 នេះ​ក្នង​ខេត្តសៀមរាប ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×