Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃមួយអង្គ ឆក់ចរន្តអគ្គិសនីសុគត ធ្លាក់ពីលើខ្លោងទ្វាវត្ត

spot_img

កណ្តាល៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណីព្រះសង្ឃមួយអង្គ ឆក់ចរន្តអគ្គិសនីសុគត ធ្លាក់ពីលើខ្លោងទ្វាវត្ត នៅថ្ងៃទី៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទី នៅចំណុចខ្លោងទ្វារផ្លូវចូលវត្តពោធិ៍អណ្តែត ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ព្រះនាម លី សុខឃីម ព្រះជន្ម ២៨ វស្សា ទីលំនៅ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល គង់នៅ វត្តពោធិ៍អណ្តែត សុគត(ស្លាប់)។

នគរបាលស្រុកស្អាង បានរៀបរាប់ពីសភាពរឿងហេតុនេះថា នៅមុនពេលកើតហេតុ ព្រះសង្ឃ ព្រះនាមលី សុខឃីម(ជុក)និងសង្ឃចំនួន៣អង្គទៀតបានមកដោតទង់ជាតិ នៅលើខ្លោងទ្វាវត្តពោធិ៍អណ្តែត ហើយព្រះសង្ឃព្រះនាម លី សុខឃីម(ជុក) បានយកទង់ជាតិមួយដើម ធ្វើពីដែកឡើងទៅលើកំពូលខ្លោងទ្វាកម្ពស់ ​៩ ម៉ែត្រ​ដើម្បីដោត ពេលនោះដងទង់ជាតិដែលធ្វើពីដែក បានប៉ះជាមួយខ្សែភ្លើង បណ្តាលឲ្យឆក់ រួចធ្លាក់ចុះមកក្រោម សុគត នៅកន្លែងកើតហេតុតែម្តង។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំង នគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ សហការ ជាមួយកម្លាំងជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិ បានធ្វើការពិនិត្យ រួចបានសន្និដ្ឋានថា ព្រះសព ពិតជាសុគតដោយសារ ឆក់ធ្លាក់មកលើផ្លូវកៅស៊ូ ពិតមែន។

ក្រោយពិនិត្យរួចព្រះសព បានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖កូឡាប

spot_img
×