Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណឹង​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ថ្ងៃនេះ ពុំមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ

spot_img

​ភ្នំពេញ​៖ ដំណឹង​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា បន្ទាប់ពី​ក្រសួងសុខាភិបាល បានចេញ​ប្រកាស​ព័ត៌មាន​ថា រហូត​ម៉ោង ៨​ព្រឹក ថ្ងៃទី ៦ មេសា ២០២០ យើង​ពុំ​រកឃើញ​អ្នកជំងឺ COVID-19 ថ្មី​ទេ សរុប​ទាំងអស់​ប្រទេស​យើង​មាន​ចំនួន ១១៤ ករណី និង យើង​បាន​ព្យាបាល​ជាសះស្បើយ​ថែម​៣​ករណី សរុប​៥៣​ករណី ស្លាប់​គ្មាន ។

​ក្រសួង​ជំនាញ​ដដែល បាន​លើកឡើងថា យើង​ពុំទាន់​រកឃើញ​ភស្តុតាង​បញ្ជាក់ថា មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​ទេ តែ​លទ្ធភាព​នឹង​អាច​កើតមានឡើង ព្រោះ​ប្រទេស​ដទៃ ក្នុង​ពិភពលោក​នៅ​បន្ត​រាតត្បាត ។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៨ បាន​ធ្លាក់​ចុះមក​ត្រឹម​ចំនួន​៦១​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៤​នាក់​។ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​នេះ​។ ករណី​ជាសះស្បើយ​៣​នាក់​ថ្មី​ទៀត​នេះ មាន​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៩​ឆ្នាំ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​២៦​ឆ្នាំ និង​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៤០​ឆ្នាំ ដែល​ត្រឡប់​មកពី​ធ្វើការ​សាសនា នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។ ពេលនេះ ពួកគេ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះ​វិញ​ហើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×