Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេរោគ​កូ​វីដ​-១៩​នៅតែ​បន្ត​ញាំញី​ពិភពលោក ធ្វើឲ្យគម្រោង​របស់កីឡាករកម្ពុជា ​ចេញទៅ​ហាត់ ​នៅក្រៅ​ប្រទេស​ ​ត្រូវ​លុបចោល​

spot_img

​ភ្នំពេញ​ ៖ ​ខណៈដែល​មេរោគ​កូ​វីដ​-១៩​ នៅតែ​បន្ត​ញាំញី​ពិភពលោក​នោះ ​សម្រាប់​ប្រទេសកម្ពុជា ​លើវិស័យកីឡា រាល់​ការ​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​​ទាំងអស់ ​ត្រូវបាន​លុបចោល​ ដោយគ្មានកំណត់ពេលវេលាឡើយ។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជា​រិ​អូឡាំពិក​កម្ពុជា និងជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (Camsoc)
​ឯកឧត្តម​វ៉ា​ត់ ចំរើន​ មានប្រសាសន៍ថា ​ប្រសិនបើ​យើង​នៅតែ​រឹងទទឹង ​បញ្ជូនទៅ​ហាត់​នៅក្រៅ​ប្រទេស​នោះ ​ក៏​គេ​បិទទ្វារ​មិន​ឲ្យ​យើង​ចូល​ដែរ​ព្រោះ​ពេលនេះ មេ​រោគ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ ​នៅ​មិនទាន់​បញ្ឈប់​ការ​រាតត្បាត​ពិភពលោក​នៅឡើយ​ទេ ។​ ​

សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​លោក​ណ​យ ផា​ណា​ មាន​គម្រោង​បញ្ជូន​កីឡាករ​វ័យក្មេង​ទៅ​ហាត់​នៅ​ប្រទេស​ចិន និង ប្រទេស​
​ជប៉ុន​តែ​ពេលនេះ​ពួកគេ​ត្រូវ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ​ទៅតាម​កម្មវិធី​ ដែល​លោក​បញ្ជូនទៅ​ឲ្យ​បើ​យើង​មិន​ឲ្យ​ពួកគេ​ហ្វឹកហាត់​ទេនោះ​ពួក​គេ​នឹង​បាត់បង់​នូវ​គុណ​ផលរបស់ខ្លួន​ជាមិនខាន ។​

​ឯកឧត្តម ​វ៉ា​ត់ ចំរើន ​បញ្ជាក់​បន្តថា ​យើង​លុបចោល​រាល់​ការ​ចេញទៅ​ហាត់​នៅក្រៅ​ប្រទេស​មែន ​តែ​យើង​បាន​ប្រាប់​ទៅ​សហព័ន្ធ​ជាតិ​
​នីមួយៗ​ដោយ​ឲ្យ​គ្រូបង្វឹក គ្រូ​ជំនួយ​ផ្ដល់​កម្មវិធី​ហ្វឹកហាត់​ ដល់​ពួកគេ​ដោយ​គ្រូ​បន្ត​តាមដាន ​នូវ​ការហ្វឹកហាត់​ទាំងនោះ​ ឲ្យ​បាន​ហ្មត់ចត់ ។​ពួកគេ​​បើ​ចង់​រក្សាបាន​នូវ​គុណ​ផល​ កីឡា​របស់​ខ្លួន គេ​ត្រូវតែ​ហ្វឹកហាត់​ដោយស្មោះ​ត្រង់ ។​
​ ​
ឯកឧត្តមនាយ​ឧ​ត្ត​ម​សេនីយ៍​គៀត ច័ន្ទ​ថា​រិ​ទ្ធ ​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ​ដែលមាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​
​របស់ខ្លួន​ទៅ​ហាត់​នៅ​ប្រទេស​ចិន ជប៉ុន និង​កូ​រ៉េនោះ ​ក៏​សម្ដែង​នូវ​ការខកចិត្ត​យ៉ាង​ខ្លាំ​ដែរ ។​ លោក​ស៊ុន សុទ្ធា​រិ​ទ្ធ ​ដែលជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​នេះ​ មានប្រសាសន៍ថា​ យើង​នឹង​ឆ្លៀត​ប្រើ​ពេលវេលា​ ហ្វឹកហាត់​ក្រៅ​ការជួបជុំ​គ្នាច្រើន ​ដើម្បី​កុំ​ឲ្យ​គុណ​ផល​កីឡា​ស្រុតចុះ​ខ្លាំងពេក ។​

​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T F (International Taekwondo Federation)​កម្ពុជា ​ដែលមាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​ទៅ​​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នានា ​នៅក្រៅ​ប្រទេស​នោះ ​ក៏មាន​ការខកចិត្ត​ដែរ ​ដោយសារ​ប្រទេស​ជា​ម្ចាស់ផ្ទះ​បាន​លុបចោល ឬ លើក​ពេល​នៃ​ការ​​ប្រកួត ។​

​លោក​អគ្គលេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ​ទទួលស្គាល់​ថា​ គ្មានអ្វី​ដែលជា​ជម្រើស​ល្អ​ជាង​ ការហ្វឹកហាត់​ដោយ​ខ្លួន​
​ឯង​ឲ្យ​បាន​ខ្លាំង​នោះទេ ។​ ដំណាក់កាល​នេះ ​មានតែ​ការហ្វឹកហាត់​ដោយស្មោះ​ត្រង់​ តាម​កម្មវិធី​ដែល​គ្រូបង្វឹក គ្រូ​ជំនួយ​ដាក់​ឲ្យ​តែប៉ុណ្ណោះ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×