Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វៀន​ជល់​មាន់ នៅក្នុង​ដីឡូត៍ ភូមិ​ចំពុះក្អែក​១ បើក​ភ្លាម សមត្ថកិច្ច​ចុះបង្ក្រាបភ្លែត ដកហូត​រថយន្ត​៥​គ្រឿង និង​ម៉ូតូ​១៨​គ្រឿង​

spot_img

​ភ្នំពេញ ៖ កម្លាំងចម្រុះ បាន​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់ ជល់​មាន់ នៅក្នុង​ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៣០​នាទី ដកហូត​រថយន្ត​៥​គ្រឿង និង​ម៉ូតូ​១៨​គ្រឿង ។​

​ការចុះ​បង្ក្រាប​នេះ ដោយមាន​ការអនុញ្ញាត​ពី​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយមាន​បញ្ជា​ពី​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ កម្លាំងចម្រុះ​ដឹកនាំ​ដោយ លោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាល​ខ​ណ្ឌ លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី និង​លោក​វរសេនីយ៍ត្រី ម៉ៅ ស៊ី​វន នាយប៉ុស្តិ៍ បាន ចុះបង្ក្រាប​ជាក់ស្តែង​ទីតាំង បើក​ល្បែងស៊ីសង​ខុសច្បាប់ ជល់​មាន់​នៅក្នុង​ដីឡូត៍​គ្មាន​លេខ ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​

​ដកហូត​វត្ថុតាង​រួមមាន ៖ រថយន្ត ៥​គ្រឿង ម៉ូតូ ១៨​គ្រឿង មាន់​ជល់ ៣​ក្បាល កៅអី​ជ័រ ១០០ និង​ស៊ុម សម្រាប់​ក្រុងមាន់ ៥៦​។ ចំណែក​អ្នក​មកលេង​ជល់​មាន់ បាន​រត់គេចខ្លួន​បាត់​អស់ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។​

​សូមបញ្ជាក់ថា ទីតាំង​ខាងលើនេះ ទើប​រៀបចំ​បើក​ដំណើរការ​ឲ្យ​គេ​មកលេង​ជល់​មាន់នៅ​ព្រឹក​ថ្ងៃទី​៥​មេសា​នេះ​ទេ ពោលគឺ​បើក​ភ្លាម​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​ភ្លាម ក្នុងន័យ​លុបបំបាត់​រាល់​បន​ល្បែងស៊ីសង​ខុសច្បាប់​ផងដែរ ហើយ​រាល់​សកម្មភាព​របស់​ក​ម្លាំ​ង​សមត្ថកិច្ច អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ជល់​មាន់​នេះ ធ្វើ​ឲ្យ​មហាជន​ទូទៅ មានការ​គាំទ្រ​ជាខ្លាំង ខណៈពេល​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ប្រើ​កណ្ដាប់ដៃ​ដែក ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​។​
​បច្ចុប្បន្ន វត្ថុតាង​ខាងលើ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×