Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត​! ប្រេ​ស៊ី​ល​ជីក​ផ្នូរ​រាប់រយ​រណ្តៅ ដើម្បី​ត្រៀម​កប់​សាកសព អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩

spot_img

​នេះ​ជា​រូបភាព​ដ៏​តក់ស្លុត​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ផ្នូរ​ដែល​ទើប​ត្រូវបាន​ជីក​ថ្មីៗ​រាប់សិប នៅឯ​ទី​បញ្ចុះសព​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រៀម​ទទួល​អ្នកស្លាប់ បន្ទាប់ពី​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​នេះ​សរុប​កើន​ដល់ ៣២៦ នាក់ និង​ករណី​ឆ្លង​កើន​ដល់ ៨,០៧៦ នាក់ ។​

​ការកើនឡើង​នូវ​ករណី​ឆ្លង​វីរុស​នៅក្នុង​ប្រទេស​ទ្វីប​អា​មេ​រិច​ខាងត្បូង​នេះ បាន​បង្ខំ​ឲ្យ​កម្មករ​នៅឯ​កន្លែង​បញ្ចុះសព​មាន​ទំហំ ៧៨០ ពាន់​ម៉ែត្រការ៉េ ដើម្បី​បង្កើន​ទីកន្លែង​បញ្ចុះសព​ដែលមាន​ផ្នូរ​ជាង ១.៥ លាន រួចហើយ​។​

​ការបញ្ចុះ​សាកសព គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ត្រឹម ១០ នាទី ប៉ុណ្ណោះ ដោយ​កំហិត​នៅ​ការចូលរួម​ពី​សាច់ញាតិ​ក្រុមគ្រួសារ​និង​អ្នកជា​ទីស្រឡាញ់ ព្រោះ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​វីរុស ។​

​ពួកកម្មករ​បាន​និយាយថា ពួកគេ​ពិតជា​មានការ​នឿយហត់ និង​ធុញទ្រាន់​ណាស់ដែរ ព្រោះតែ​ចំនួន​កើនឡើង​ទ្វេដង​រហូតដល់ ៦០ សព ត្រូវធ្វើ​ការបញ្ចុះ​ក្នុង​១​ថ្ងៃ ។ ក្នុងនោះ កម្មករ​ម្នាក់​និយាយថា​៖ «​តាម​គម្រោង ផ្នូរ​ទាំងអស់នោះ​ត្រូវ​ចំណាយពេល​ជីក​រហូត​ទៅដល់​បី​ខែ​ឯណោះ ប៉ុន្ដែ​ក្រុម​ពួកយើង​ប្រើពេល​តែ​មួយខែ​ប៉ុណ្ណោះ​» ។​

​ពួកគេ​បាន​បន្តថា ចំនួន​នៃ​ការបញ្ចុះ​សព​បាន​កើនឡើង​យ៉ាងខ្លាំង ជាមួយនឹង​ចំនួន​អ្នក​ដែល​បាន​ស្លាប់ មុនពេល​ទទួលបាន​ល​ទ្ធ​ផល​សម្រាប់​ការធ្វើ​តេស្ត​រក​មេរោគ​។ ករណី​ទាំងនោះ​មិនត្រូវ​បាន​រាប់​ភ្លាមៗ​នៅក្នុង​ស្ថិតិ​ផ្លូវការ​របស់​ប្រទេស​ប្រេ​ស៊ី​ល ដែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​កើន​ឡើងដល់​ជិត ៣០០ នាក់​ដែល​បាន​ស្លាប់ និង ៧.៩១០ ករណី ដែល​ត្រូវបាន​បញ្ជាក់ថា​ឆ្លង ។​

​អ្នក​ជីករណ្តៅ​ម្នាក់ទៀត​បាន​និយាយថា «​តួលេខ​នៅក្នុង​កាសែត គឺ​ខុស ព្រោះថា​ចំនួន​ពិត​គឺ​ខ្ពស់ជាង​នេះ​ទ្វេដង ទៅ​បី​ដង​ឯណោះ​»​។​

​ជុំវិញ​ករណីនេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រេ​ស៊ី​ល លោក Luiz Henrique Mandetta បានទទួល​ស្គាល់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ករណី​ឆ្លង​វីរុស​នេះ​ទំនងជា​គេ​ខកខាន​មិនបាន​រាយការណ៍ ដោយសារតែ​ការពន្យារពេល​ធ្វើតេស្ត ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ dailymail)


spot_img
×