Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លន់​ម៉ូតូ​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ពីរ​ខែ​ម្នាក់ នៅមាន​ជ័យ ឃាត់ខ្លួន​បាន​នៅ​ដូនពេញ​

spot_img

​ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​គ្នា​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​កាក់​ប្លន់​ស្ត្រី​មាន​ផ្ទៃពោះ​២ យក​ម៉ូតូ​មួយគ្រឿង ក្នុង​ខណ្ឌមានជ័យ បានសម្រេច​។


​ហេតុការណ៍​នេះ ឃាត់ខ្លួន​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ឈ្មោះ​ជិន អេ​លី​យ៉ា ភេទ​ប្រុស អាយុ​២៨​ស្នាក់ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ ឈ្មោះ​លៀន វ៉ាន់​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​សន្សំ​កុសល​៦ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HV 9157 និង​មានភ្ជាប់​ប្រព័ន្ធ GPS ចេញពីផ្ទះ បំណង​ទៅ​ឌុប​ប្តី​របស់ខ្លួន នៅឯ​ផ្ទះ​ម្តាយមីង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ខ្លួន​នោះទេ លុះ​ទៅដល់​ពាក់​កណ្តាលផ្លូវ ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មិន​ចាំ​ម៉ាក កាក់​ពីមុខ​ម៉ូតូ​គាត់ ហើយ​និយាយ​គំរាម​ឲ្យ​ចុះ​ពី​ម៉ូតូ ពេលនោះ​គាត់ មិន​ព្រម​ចុះ​ឡើយ ភ្លាមៗ ជនល្មើស​ម្នាក់ ក្នុងចំណោម​គ្នា​វា បាន​វាយ​គាត់​មួយ​ដៃ ចំ​គល់​ដោះ​ខាងស្តាំ ដោយ​ភ័យ​ខ្លាំងពេក ខ្លាច​វា​វាយ​ចំពោះ​ព្រោះ​មានផ្ទះ​ពោះ​ពីរ​ខែ​ផង ក៏​ចុះ​ពី​ម៉ូតូ​គ្រ​គល់ ឲ្យ​ពួកវា​តាម​សម្រួល​សុំ​តែ​រួចខ្លួន​។
​រហូតដល់​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៦ ខែ​ឆ្នាំ​ដដែល​នេះ ដោយ​ពួក​ជនល្មើស មិនទាន់បាន​ផ្តាច់ GPS ពី​ម៉ូតូ​។ ជនរងគ្រោះ​ក៏​ប្តឹង​សមត្ថកិច្ច ចុះ​ព័ទ្ធចាប់​ជនសង្ស័យ​បាន​ម្នាក់ និង​ម៉ូតូ​ជនរងគ្រោះ ឯ​ជនល្មើស​ម្នាក់ទៀត គេចខ្លួន​បាត់ស្រមោល​។

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌមានជ័យ នាំទៅ​សាក​សួររក​បក្ខពួក និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​ផាន់​ណា​

spot_img
×