Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​មានទំនាស់​ដីធ្លី​១៥​គ្រួសារ​នៅ​ខេត្តកោះកុង​សរសេរ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោហ៊ុនសែន​និង​លោកជា ​សុផារ៉ា​

spot_img

ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែលមាន​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​លោក ហេង ហ៊ុយ សរសេរ​លិខិត​ថ្លែងអំណរគុណ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន ដី​នគររូបនីយកម្ម និង​សំណង់ ដែល​បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួកគាត់​ប្រើប្រាស់​ឡើងវិញ​។​

​លោកស្រី ផាវ ញើ​ង តំណាង​ពលរដ្ឋ​ទាំង ១៥​គ្រួសារ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៧ បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច បាន​ចាត់​ឲ្យ​ឯកឧត្តម ជា សុផារ៉ា ដឹកនាំ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ផ្តល់​យុ​ត្តិ​ធ៌​ម​ពិតប្រាកដ​ល់​ពលរដ្ឋ​ទាំង ១៥​គ្រួសារ ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អូសបន្លាយ​ពេល​ជិត ១០​ឆ្នាំកន្លងមក​។​

​លិខិត​ថ្លែងអំណរគុណ មាន​ផ្តិត​ស្នាម​មេដៃ​តំណាង​ប្រជាពលរដ្ឋ​ទាំង ១៥​គ្រួសារ បានបង្ហាញ​ក្តីរំភើប និង​ចងចាំ​អស់​មួយជីវិត ដែល​សម្តេច​តេ​ជោ បាន​ជួយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ មាន​ទីតាំងនៅ​ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​លិខិត​ដដែល បាន​ប្តេជ្ញា​គាំទ្រ​ការដឹកនាំ​ប្រកបដោយ​គតិ​ប​បណ្ឌិត របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​រៀងរហូត ដើម្បី​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​មានការ​រីកចំរើន​ទាំងអស់គ្នា​។​
​បន្ថែម​លើ​នេះ លោកស្រី ផាវ ញើ​ង ក៏​ស្នើ​ដល់​ឯកឧត្តម ជា សុផារ៉ា ពិសេស​ម្តេច ហ៊ុន សែន ឲ្យ​ជួយ​ព​ន្លឿ​ន​ចេញ​ប្លង់​កម្ម​ជូន​ពួកគាត់ បាន​ប្រើប្រាស់​សិទ្ធិ​កាន់កាប់​ដី​លំនៅឋាន ស្របច្បាប់​ឲ្យ​បាន​ឆាប់​។​

​ទាក់ទិន​បញ្ហា​នេះ លោក ញៀប សំអឿន មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​កោះកុង ស្វាគមន៍​ចំពោះ​ចំណាត់ការ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី រវាង​ពលរដ្ឋ ១៥​គ្រួសារ មានទំនាស់​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ ឈានទៅ​ផ្តល់​យុ​ត្តិ​ធ៌​ម​ដីធ្លី​ជូន​ពលរដ្ឋ នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង​នៅពេលនេះ​។ ទន្ទឹមគ្នានេះ លោក​ក៏​ស្នើ​ដល់​ឯកឧត្តម ជា សុផារ៉ា ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី ឲ្យ​ជួយ​បន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ទៀត ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន ២ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ចប់​ឲ្យ​បាន​ឆាប់​ដែរ​។​

​ខាងក្រោម​នេះ ជា​លិខិត​ថ្លែងអំណរគុណ របស់​តំណាង​ប្រជាពលរដ្ឋ ១៥​គ្រួសារ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង សរសេរ​គោរព​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន​៖​

spot_img
×