Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ភោជនីយដ្ឋាន​រំដួល​តាកែវ និង​មណ្ឌល​កម្សាន្ត VIP ចែក​ស្បៀង​ដល់​បុគ្គលិក​របស់ខ្លួន​ក្រោយពេល​សម្រាក​ពី​ការងារ​

spot_img

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ៦ ខែមេសា ឆ្នាំ​២០២០​នេះ ម្ចាស់​ភោជនីយដ្ឋាន​រំដួល​តាកែវ និង​មណ្ឌល​កំសាន្ត VIP លោក អេង ប៉​ជាក រួមជាមួយ​និង​ភរិយា ប្រកាស​ចែក​នៅ​គ្រឿងឧបភោគ​បរិភោគ ជា​អង្ករ និង​ត្រីខកំប៉ុង ដល់​បុគ្គលិក​របស់ខ្លួន​ជាង ១០០​នាក់ ដែល​ខ្វះខាត ក្រោយពេល​ត្រូវ​សម្រាក​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី ដោយសារ​វីរុស កូ​វីដ​១៩ ។​


​សកម្មភាព​មនុស្សធម៌​នេះ​ពិតជា​បាន​ស្តែងចេញ នូវ​ទឹកចិត្ត​សប្បុរស​មួយ ដែល​ថៅកែ​យល់ដឹង​ច្បាស់​ពី​ភាពខ្វះខាត របស់​បុគ្គលិក​ខ្លួន បើទោះបីជា​អំណោយ​ទាំងនេះ មាន​សភាព​តិចតួច​ក៏ពិតមែន តែ​វា​ក៏​អាចជួយ​ដល់​បងប្អូន​បាន​មួយគ្រា​ដែរ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អេង ប៉​ជាក ម្ចាស់​ភោ​ជ្ជ​ណី​ដ្ឋា​ន​រំដួល​តាកែវ បាន​ឲ្យ​ដឹងថា ក្រោយពេល​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​បិទ​ទីតាំង​មណ្ឌល​កម្សាន្ត​នានា​ទូទាំងប្រទេស ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ បុគ្គលិក​ដែល​បម្រើ​ការងារ​ទាំងអស់​ត្រូវបាន​សម្រាក​ពី​ការងារ​ជា​បណ្តោះអាសន្ន ទើប​រូបលោក​រួមជាមួយ​ភរិយា​បានធ្វើការ​បរិចាក​ថវិកា​រ​ផ្ទាល់ខ្លួន​មួយចំនួន ដោយ​ទិញ​ជា​អង្ករ និង​ត្រីខ កំប៉ុង ចែកជូន​បុគ្គលិក​របស់ខ្លួន​ដែលមាន​ចំនួន​ជាង ១០០​នាក់ ដោយ​ក្នុង​មួយ​នាក់​ទទួលបាន​អង្ករ​មួយ​បាវ ត្រីខកំប៉ុង​មួយ​យួរ ដើម្បី​ជួយ​សម្រាល​នូវ​ផល​លំបាក​របស់​ពួកគាត់ ហើយ​ចំពោះ​បុគ្គលិក​ណា​ដែល​នូវ​មិនទាន់​មក​ទទួលយក អាចមក​ពេលណា​ក៏បាន​ដែរ ៕​ដោយ​៖ តាកែវ​

spot_img
×