Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានបាឡេឆ្លងកាត់ទន្លេសាប ម្តុំឃ្លាំងសាំង ស្ថាបនាបាន៤៥ភាគរយ

spot_img

ភ្នំពេញ៖​ ការដ្ឋានសាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេសាបសម្រេចបានលទ្ធផល ៤៥ភាគរយ ហើយក្រុមការងារនឹងខិតខំបញ្ចប់ឲ្យបានរួចរាល់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ ២០១៨ នេះ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ខែមករាឆ្នាំ ២០១៨ ការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាប សម្រេចបាន ៤៥ភាគរយ និងខិតខំបញ្ចប់មុនចូលឆ្នាំខ្មែរខាងមុខ។ស្ពាននេះ មានប្រវែង ៥០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វា សម្រាប់ជួយបម្រើការការដ្ឋានសាងសង់ស្ពានបេតុងអារមេ ដើម្បីសម្រួលចរារចណ៍ជូនប្រជាពលរដ្ឋ ខណៈស្ពានកម្ពុជាជប៉ុន កំពុងជួលជុល ឈានដល់បិទការធ្វើចរាចរណ៍ផ្លូវជាតិលេខ៥ នៅចំណុចក្រោមស្ពាននោះ ៕ ដោយ៖កូឡាប

spot_img
×