Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អា​មេ​រិច​ផ្តល់​ប្រាក់រង្វាន់ ១៥​លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ព័ត៌មាន​ឈានដល់​ការចាប់ខ្លួន​មេដឹកនាំ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

spot_img

​សហរដ្ឋ​អា​មេ​រិច​ប្រកាស​ផ្តល់រ​ង្វាន់​ជា​ទឹកប្រាក់​ចំនួន ១៥​លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ព័ត៌មាន​ឈានដល់​ការចាប់ខ្លួន​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា Nicolas Maduro ដោយ​ចោទប្រកាន់​មេដឹកនាំ​រូបនោះ​ពីបទ​ជួញដូរ​គ្រឿងញៀន​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo កាលពី​ចុងខែ​មីនា​កន្លងទៅនេះ​។​

​លោក Mike Pompeo បានប្រកាស​ពី​ប្រាក់រង្វាន់ ខណៈដែល​ក្រសួងយុត្តិធម៌​អា​មេ​រិច​បានធ្វើការ​ចោទប្រកាន់ មេដឹកនាំ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ដោយបាន​ចាត់ទុក​លោក​ថា​ជា​ឧក្រិដ្ឋជន ជាជាង​ប្រមុខរដ្ឋ​។

“​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​សម​នឹង​ទទួលបាន​រដ្ឋាភិបាល តំណង​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​មិន​ក្បត់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ផ្តល់ឱកាស ឬ​ផ្តល់​ការងារ​ដល់​មន្ត្រី​ដែល​បាន​ចូលរួម ក្នុង​ការជួយ​ដូរ​គ្រឿងញៀន​ខុសច្បាប់​”​។ នេះ​ជាការ​បញ្ជាក់​របស់លោក Mike Pompeo នៅក្នុង​សេចក្តីប្រកាស​។​

​មន្ត្រី​អា​មេ​រិច​និយាយថា លោក Nicolas Maduro គឺជា​មេដឹកនាំ​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន​កា​កូ​អ៊ី​ន​ឈ្មោះ ‘​ក្រុមព្រះ​អាទិត្យ (Cartel of the Suns)’ ដែល​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ជាន់ខ្ពស់ និង​ប្រព័ន្ធតុលាការ​។​

​សូមបញ្ជាក់ថា អា​មេ​រិច​បាន​ព្យាយាម​បណ្តេញ​លោក Nicolas Maduru ចេញពី​តំណែង ដើម្បី​ដាក់ជំនួស​មេដឹកនាំ​បក្សប្រឆាំង លោក Juan Guaodo ដែល​ខ្លួន​បាន​គាំទ្រ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់បាន​ជោគជ័យ​នៅឡើយ​ទេ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ dailysabah


spot_img
×