Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! ទាំង​ម្តាយ និង​កូនប្រុស ព្រួត​គ្នា​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ចង​ប្រៀប​ដូច​សត្វ​ធាតុ ជុំវិញ​ជម្លោះ​រឿង​រើ​បន្ទប់​ជួល និង​បោះសម្តី​យ៉ាង​សាហាវ​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ វីដេអូ​ថ្មី​មួយទៀត​ហើយ បាន​កំពុង​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ពី​សំណាក់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ចំពោះ​ទង្វើ​របស់​ជា​ម្ចាស់​ផ្ទះជួល​មួយ ដែល​បាន​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ចង​ប្រៀប​ដូច​សត្វ ។​

​យោងតាម​ស្ត្រី​រងគ្រោះ រឿងហេតុ​នេះ គឺ​ផ្តើមចេញពី​នៅពេល​រូបគាត់​បាន​ទៅ​ជួយ​រើ​បន្ទប់​ជួល​ឲ្យ​បងស្រី នៅពេលនោះ​ស្ត្រី​ជា​ម្តាយ​ម្ចាស់​ផ្ទះជួល​បាន​រករឿង​ជេរ​បងស្រី​របស់ខ្លួន ព្រោះតែ​រឿង​រើ​បន្ទប់​ជួល ។ ក្រោយ​ពេលឮ​បែបនេះ រូបនាង​ក៏បាន​មកដល់ ហើយ​សួរនាំ​ហេតុអ្វី​បានជា​គាត់ (​ស្ត្រី​ជា​ម្តាយ​ម្ចាស់ផ្ទះ​) ជេរ​បែបនេះ ព្រោះ​បងស្រី​របស់​នាង​ឲ្យ​ថ្លៃ​បន្ទប់​ជួល​ត្រឹមត្រូវ​មិនដែល​ខ្វះ​សូម្បី​មួយ​រៀល ។ ទោះយ៉ាងណា ភ្លាមៗ​នោះ ស្រាប់តែ​បុរស​ជា​កូន (​ជនដៃដល់​) ក៏​ស្ទុះ​មក​ព្រួត​ជេរ​ដៀល​ធ្ងន់ៗ​រហូត​កើតជា​ជម្លោះ​ខ្លាំងក្លា​ហ៊ាន​ដល់​ចាប់​រូបនាង​ចង​បែបនេះ​តែម្តង និង​សូម្បី​បោះពាក្យ​សម្តី​ថា ចង់ទៅ​ប្តឹង​អ្នកណា​ប្តឹងទៅ​ទៀតផង ។​

​ការប្រើ​អំពើហិង្សា​លើ​ស្ត្រីភេទ បើទោះជា​ក្នុង​រូបភាព​បែបណាក៏ដោយ គឺជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់ ជាពិសេស​ទៅលើ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​បែបនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អំពើ​សាហាវព្រៃផ្សៃ​មួយ ដែល​ច្បាប់​មិនអាច​លើកលែងទោស​ឲ្យ​បានឡើយ ។​

​រហូតមកទល់​ពេលនេះ យើង​ក៏​ពុំទាន់​ដឹងថា ភាគី​ទាំងពីរ​ដោះស្រាយ​គ្នា​តាមច្បាប់​យ៉ាងណា​នោះទេ ដោយ​នៅក្នុង​ពាក្យបណ្តឹង ស្ត្រី​រងគ្រោះ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ថ្លៃ​ព្យាបាល​របួស​ចំនួន ៥ ពាន់​ដុល្លារ ៕​ដោយ​៖​លឹម ហុង​

 

spot_img
×