Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ផលិត​បាន​ស្បៀង​ជាង ១០,៨ លាន​តោន សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២០

spot_img

​ភ្នំពេញ​៖ ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន លោក ម៉ាក សឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រ​ម៉ាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​ផលិត​ស្បៀង​សល់​ជា​រៀលរាល់​ឆ្នាំ​។​

​លោក​បន្តថា ឆ្នាំ​២០១៩ និង​ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា ផលិត​ស្បៀង​បាន​ចំនួន​ជាង ១០,៨ លាន​តោន សម្រាប់​ទុក​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០​។ បើ​ទូទាត់​សម្រាប់​ការហូបចុក​ក្នុងស្រុក និង​នាំចេញ​កម្ពុជា យើង​នៅសល់​ស្រូវ​ប្រមាណ ៥,៧​លាន​តោន ហើយ​បើ​គិត​ជា​អង្ករ​នៅសល់​ប្រមាណ ៣,៥​លាន​តោន ដែល​ចំនួន​នេះ គឺ​ទើបតែ​ចូលដល់​រដូវ​ប្រមូល​ផល​ទៀតផង​។​

​យោងតាម​ប្រកាស​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏ដូចជា​ក្រសួងពាណិជ្ជកម្ម​បច្ចុប្បន្ន កម្ពុ​ជាមាន​ស្រូវ​អង្ករ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទូទាំងប្រទេស​។​លោក លន់ យ៉េ​ង ជា​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា សហព័ន្ធ​ស្រូវ​អង្ករ​មាន​សមាជិក​ជា​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ជាង​៤០០ ជា​ក្រុមហ៊ុន ពី​មធ្យម ទៅ​ធំ ដែលមាន​បរិមាណ​ស្តុក​ទុក​មិនតិចជាង ១​លាន​៥​សែន​តោន​។ ក្នុងករណី​បន្ទាន់ អាច​បញ្ចេញ​មក​ភ្នំពេញ​ក្នុង​មួយថ្ងៃ ចន្លោះ​ពី ៥ ពាន់ ទៅ ៦​ពាន់​តោន​។​

ថ្វី​ត្បិត​វិស័យ​កសិកម្ម​មាន​កំណើន​ប្រចាំឆ្នាំ​មិនសូវ​ខ្លាំង​ដូចជា​វិស័យ​ផ្សេងៗ​ទៀត​ក៏ដោយ ប៉ុន្ដែ​វិស័យនេះ នៅតែ​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់​មួយ ដើម្បី​គាំទ្រ​ដល់​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ផលិតកម្ម​ស្រូវ ក៏បាន​រួមចំណែក​យ៉ាងច្រើន ដល់​សន្តិសុខ​ស្បៀង និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ត្រីមាស​ទី​១ នៃ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​សម្រេច​បានការ​នាំចេញ​អង្ករ​ក្រអូប​ចំនួន ៧៤% អង្ក​រស ចំនួន ២៤% អង្ករ​ចំហុយ ចំនួន ១% និង​អង្ករ​សរីរាង្គ​ចំនួន ១%​។ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ​ដដែល អង្ករ​ក្រអូប​បាន​កើន​ចំនួន ១៤% អង្ករ​សបាន​កើន​ចំនួន ២៤៩% មាន​បរិមាណ ៥៤ ៤៧៦ តោន បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ បានត្រឹមតែ ១៥ ៦០៥ តោន​តែប៉ុណ្ណោះ​។​

​តាម​ការ​គណនា​ខាងលើ តម្លៃ​នៃ​ការនាំចេញ FOB កម្ពុជា បានទទួល​ចំណូល​ពី​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ ប្រមាណ​ជា ១៦១ លាន​ដុល្លារ​អាមេរិក នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ​ ៕ ដោយ ៖ សម្ផស្ស

spot_img
×