Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ក្រុម​ពន្លត់​អគ្គិភ័យ​រត់ឡើង​ដើមឈើ​គេច​ពី​ហ្វូង​ដំរីព្រៃ ទាំង​ព្រលឹងចុងសក់ ខណៈ​កំពុង​ល្បាត​ភ្លើង​ឆេះ​ព្រៃ​ស្ថិតនៅ​…

spot_img

​ប្រទេស​ថៃ​៖ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មួយក្រុម​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ បាន​បង្ខំចិត្ត​រត់ឡើង​លើ​ដើមឈើ ដើម្បី​គេច​ពី​ហ្វូង​សត្វ​ដំរីព្រៃ​ដែល​ពួកគេ​បាន​ជួប​ចៃដន្យ ខណៈ​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ស្រុក​អូ​មក​យ នៃ​ខេត្ត​ឈៀង​ម៉ៃ​។​

​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​និយាយថា ពួកគេ​កំពុង​ស្ថិតនៅក្នុង​តំបន់​នោះ​ដើរល្បាត​សម្រាប់​ភ្លើង នៅពេលនោះ​ពួកគេ​បាន​ប្រទះឃើញ​ហ្វូង​ដំរីព្រៃ​តូច​មួយ​។ ដោយ​បារម្ភ​ពី​សុវត្ថិភាព ពួកគេ​ក៏បាន​នាំគ្នា​ឡើងលើ​ដើមឈើ​ក្បែរ​នោះ ហើយ​សម្ងំ​នៅលើ​ទីនោះ​រហូតដល់​ដំរី​ទាំងនោះ​ចាកចេញ​ទៅ​។​

​ស្រុក​អូ​មក​យ ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខេត្ត​ឈៀង​ម៉ៃ គឺជា​ដែនជម្រកសត្វព្រៃ​ដ៏​ធំ​មួយ​។ ជម្រក​នេះ​មាន​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​រួមមាន​ដំរី​អាស៊ី​ព្រៃ​។​

​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ស្ថិតនៅក្នុង​តំបន់​នោះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការឆេះ​ព្រៃ​ទូទាំង​ខេត្ត​។ អ្នកភូមិ​ជាច្រើន​ចាប់ផ្តើម​បង្កាត់ភ្លើង​ឲ្យ​ឆេះ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​សម្រាប់​ការប្រមូល​ផល​ផ្សិត​ប្រចាំឆ្នាំ​។​

​ទន្ទឹមនេះ​ផងដែរ បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ ដែល​បាន​បង្ក​ការបំផ្លិចបំផ្លាញ​រាលដាល​នៅក្នុង​ឧទ្យាន​ជាតិ Doi Suthep-Pui ។ បុរស​ទាំងពីរ​ត្រូវបាន​គេ​ចោទប្រកាន់ថា បានចាប់ផ្តើម​បង្ក​អគ្គិភ័យ​នៅក្នុង​តំបន់​ព្រៃ​មួយ​ក្នុង Ban Thung Pong Tai, Moo 9 Ban Pong ក្នុងស្រុក Hang Dong​។​

​បុរស​ទាំង ២ នាក់​បាន​សារភាពថា ខ្លួន​បានចាប់ផ្តើម​ដុត​ភ្លើង​ឲ្យ​ឆេះ​មែន ប៉ុន្តែ​ពួកគេ​បាន​អះអាងថា ពួកគេ​បាន​ព្យាយាម​បង្កើត​ខ្សែការពារ​ភ្លើង​។ អ្វីៗ​ទាំងអស់​ខាងលើនេះ គឺ​ដើម្បី​ផ្តល់​ការការពារ​ពី​អគ្គិភ័យ​ផ្សេងទៀត​នៅក្នុង​ឧទ្យាន ប៉ុន្តែ​ភ្លើង​របស់​ពួកគេ​បាន​រាលដាល​ហួស​ពី​ការគ្រប់គ្រង ។ ទោះយ៉ាងណា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ក្នុងករណី​ធ្វើ​ឲ្យ​ខូចខាត​សម្បត្តិ​ជាតិ​ដ៏​ធំធេង​នេះ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ chiangraitimes)​

spot_img
×