Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាព សំខាន់​ជាង​ការបើក​ច្រកព្រំដែន​ថៃ កម្ពុជា​

spot_img

​បន្ទាយមានជ័យ ៖ មន្ត្រី​ថា សុខភាព​ដោយ​ប្រឆាំង​មេរោគ​កូ​វីត​១៩ សំខាន់​ជាង​ការបើក​ច្រកព្រំដែន​ថៃ កម្ពុជា​និង​ជីវភាព​ពលរដ្ឋ ។​
​នេះ​បើតាម​ពលរដ្ឋ​តវ៉ា​និង​មន្ត្រី​កម្ពុជា ស្រង់​សំដី​មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច​ថៃ ដែល​បាន​ប្រាប់​មក​មន្ត្រី​ភាគី​កម្ពុជា ដែល​បានស្នើ​សួរ​ទៅ ខណៈ​ពលរដ្ឋ​កម្ពុជា​បាន​លើកគ្នា តវ៉ា​២​ថ្ងៃ​ជាប់​គ្នា​ថ្ងៃទី​៥ និង​៦ ខែមេសា ឆ្នាំ​២០២០ ច្រកព្រំដែន​ដើម្បី​សុំ​បើក​ព្រំដែន​ឡើងវិញ និង​ស្នើ​ឲ្យ​ពលរដ្ឋ ក៏​ដូច​អាជីវករ កម្មករ​ចូលទៅ​ប្រកប​របរ​រកស៊ី​ធ្វើការ​ឡើងវិញ នៅ​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ ។​

​សូមបញ្ជាក់ថា ក្នុង​បំណង​ទប់ស្កាត់​ការរីក​រាលដាល​ជា​សាកល​នូវ​ជំងឺ​កូ​វីដ​១៩ លើក​នេះ​ភាគី​ថៃ​បានស្នើ​កម្ពុជា​នោះ ច្រកព្រំដែន​គោក​នៅ​បណ្តោយ​ព្រំ​រំ​ដែន​ថៃ កម្ពុជា តាំងពី​ច្រករបៀង ច្រក​តំបន់​ព្រំដែន និង​ច្រកព្រំដែន​ត្រូវបាន​បិទ​បន្តបន្ទាប់ ពីថ្ងៃ​ទី​១៩​ខែមីនា​មក បាន​នឹង​បន្ត​បិទ​មកទល់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​នេះ ។

សម្រាប់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​- ខ្លង​លឹក បាន​បិទ​ពីថ្ងៃ​ទី​២៣​ខែមីនា​មក ហើយ​ថា​នឹង​បើក​ឡើងវិញ នៅ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០ ។​
​ដល់​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ ២០២០ នៅតែ​មិន​បើក​ដូច​សន្យា ទើប​ពលរដ្ឋ​១០០​គ្រួសារ មួយចំនួន​បាន​តវ៉ា​សុំចូល​ថៃ ឬថា​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រទេស​ទាំង​២ បើក​ច្រកព្រំដែន​ឡើងវិញ ដើម្បី​ពួកគេ​បាន​ប្រកប​របរ​រកស៊ី​រកស៊ី​ចិញ្ចឹមជីវិត ។​

​ពលរដ្ឋ​បាន​រិះគន់ ដល់​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ប្រទេស​ទាំង​២​ថា ដើម្បី​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ថៃ​ស្នើ​បិទ​ព្រំដែន​ដើម្បី​កុំ​ឲ្យ​មនុស្ស​ចេញចូល ។​ប៉ុន្តែ ថៃ​អាច​នាំ​ទំនិញ​មក​កម្ពុជា បាន​ដដែល ឬ​បាន​ថយចុះ​ខ្លះ ។ ប៉ុន្តែ​ទំនិញ​ពី​កម្ពុជា ដែលមាន​មួយចំនួន​តូច​ស្រាប់​នោះ ត្រូវបាន​បិទ​ទាំងស្រុង ។
​នេះ​ជា​សំណើ​មិន​ស្មើភាព​គ្នា ដែល​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ហាក់ដូច​មិន​យល់​អ្វី​សោះ​ពី​ការ​ចាញ់​ប្រៀប​ភាគី​ថៃ ។​

​ពលរដ្ឋ​កម្ពុជា បាន​ខកចិត្ត​ជាខ្លាំង ដោយសារ​ថា​ខាង​ភាគី​កម្ពុជា និង​ថៃ​មិន​ឲ្យ​ចូល​និង​បើក​ច្រកព្រំដែន សម្រាប់​មនុស្ស​និង​រទេះអូស​ដដែល ដោយ​ភាគី​ទាំ​២​លើក​ហេតុផល​ថា មេរោគ កូ​វីដ​១៩( Covid 19 ) រីក​រាល​កាន់តែខ្លាំង ។​
​មន្ត្រី​ភាគី​ថៃ​ប្រាប់​ភាគី​កម្ពុជា​ថា សុខភាព​មនុស្ស ដែល​ត្រូវ​រួមគ្នា​ប្រឆាំង នឹង​មេរោគ​កូ​វីដ​១៩ សំខាន់​ជាង ។ ឯកា​របើក​ច្រកព្រំដែន និង​ជីវភាព​ពលរដ្ឋ​ទាំង​២ ចាំ​ដោះស្រាយ​តាម​ក្រោយ ។​
​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីរាជការ និង​សមត្ថកិច្ច​ប្រដាប់អាវុធ បាន​ចេញទៅ​សម្របសម្រួល បានស្នើ​ឲ្យ​ពលរដ្ឋ​យល់​ដូច​មន្ត្រី​បាន​ប្រាប់ ។​
​លោក​បាន​បន្តថា ៖ ខាង​ថៃ​បាន​ប្រាប់​មក​ថា គេ​ស្នើ​បន្ត​សុំ​បិទ​រហូតដល់​ថ្ងៃទី ៣០​ខែមេសា ឬ​ដល់​ថ្ងៃទី ១​ខែ ឧសភា ឆ្នាំ​២០២០ ឬក៏​បន្តទៀត បើសិន​ស្ថានភាព​មេរោគ និង​ជំងឺ​នេះ​មិន​ធូរស្រាល ។​

​សូម​រំលឹក​ដែរ​ថា ច្រក​ខ្លះ​បានកំណត់​ពេល​បើក​ឡើង​វិញ ប៉ុន្តែ​បាន​ពន្យារ​បន្ត​ដូច​ករណី​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នេះ ។​
​និង​ច្រក​ភាគច្រើន មិនបាន​កំណត់ពេល​បើក ដោយ​សំអាងថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ មិនទាន់​ធូរស្រាល ៕ ដោយ ៖ បន្ទាយ​

spot_img
×