Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នុះ​! ពេលនេះ​លោក​អភិបាលខណ្ឌ​ជំរុញ​សមត្ថកិច្ច​តាម​ចាប់​បុរស​ជា​ម្ចាស់​ផ្ទះជួល ដែល​បាន​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​ជាប់​នឹង​ទ្វាររបង ឲ្យ​បាន​ឆាប់រហ័ស​

spot_img

​ភ្នំពេញ​៖ កំហឹង​មហាជន នៅពេលនេះ បាន​ជំរុញ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​សមត្ថកិច្ច​តាម​ចាប់​បុរស​ម្នាក់​ជា​ម្ចាស់​ផ្ទះជួល ដែល​បានរួម​ដៃ​ជា​ម្តាយ ប្រព្រឹត្ត​នូវ​ទង្វើ​ដ៏​សាហាវ​ប្រៀប​ដូច​ធ្វើ​ទៅលើ​សត្វ​ធាតុ ដោយ​ចាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចងដៃ​នឹង​ទ្វារ​បង​ផ្ទះ ដោយសារ​ជម្លោះ​ជុំវិញ​រឿង​រើ​បន្ទប់​ពី​ផ្ទះ​ខ្លួន ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ។​

​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក Satawath FC 20 បាន​បង្ហោះ​នៅមុននេះ​បន្តិច (​ថ្ងៃទី​០៦ មេសា​) ឲ្យ​ដឹងថា​៖ “​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ជំរុញ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​បុរស​ម្នាក់​ជា​ម្ចាស់​ផ្ទះជួល ដែល​បាន​ចាប់​នារី​មាន​ផ្ទៃពោះ​ម្នាក់​ចងដៃ​ជាប់​នឹង​ទ្វាររបង ឲ្យ​បាន​ឆាប់រហ័ស​”​។​

​លោក​ហែម ដា​រិ​ទ្ធិ​៖ ក្នុងនាម​ខ្ញុំបាទ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​តាម​ចាប់​ជនបង្ក​ហេតុ​ម្នាក់នេះ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ អឿ​ម នៀក ភេទ​ស្រី អាយុ​៣៣​ឆ្នាំ បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រសៀល មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ជួយ​រើ អីវ៉ាន់​របស់​បងស្រី ឈ្មោះ ស្រី​ម៉ៅ ដែល​បាន​ជួល​បន្ទប់​លេខ A4 ស្ថិតនៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​ជនរងគ្រោះ​ទៅដល់​បាន​រើ​អី​វ៉ាន់ដា​ក់លើ​ម៉ូតូ​កង់​បី ដើម្បី​យកមក​បន្ទប់​ជួល​ថ្មី នៅក្បែរ​បន្ទប់​ជួល​ចាស់ ស្របពេលនោះ ម្ចាស់ផ្ទះ​ចាស់​ឈ្មោះ អ៊ូ ប៊ុន​ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​សាធារណការ និង ម្នាក់ទៀត​ឈ្មោះ ស្រេង ឆេង​លីន ភេទ​ស្រី ៦១​ឆ្នាំ ជា​ម្ចាស់​ផ្ទះជួល​បានមក​រករឿង រហូត​មានទំនាស់​ពាក្យសម្តី ដោយ​យក​ជនរងគ្រោះ​ជនរងគ្រោះ​ជាប់​នឹង​ទ្វារ​តែម្តង ។​

ស្ត្រី​រងគ្រោះ​កំពុង​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា ។ ចំណែកឯ ជនសង្ស័យ​ជាម​ន្ត្រី​សាធារណការ បាន​រត់គេចខ្លួន​ហើយ ។

​គួរ​បញ្ជាក់ថា​៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៥ មេសា ២០២០ នៅ​ចំណុច​ក្រោយ​រោងចក្រ​ឥណ្ឌា ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ ដោយ​៖ លឹម ហុង​

spot_img
×