Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ខ្មែរ មកពី​ក្រៅប្រទេស លើក​បដា​ប្រាប់​បងប្អូន ហាម​មក​សួរសុខទុក្ខ​រយៈពេល​១៤​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សម្តេច​តេ​ជោ Samdech Hun Sen, Cambodian Prime Minister​នៅ​ថ្ងៃទី​៦​ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​អរគុណ​បងប្អូន និង​កូនក្មួយ​ពលករ ដែល​ទើបបាន​វិលត្រឡប់ មកពី​ប្រទេស​ថៃ និង​ពី​ប្រទេស​ដទៃៗ​ទៀត ដែល​យល់ដឹង​ពី​ការទប់ស្កាត់ នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយបាន​ដាក់ខ្លួន និង​ក្រុមគ្រួសារ​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ ក្នុងពេលដែល​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​។​

​សម្តេច បាន​ថ្លែងថា “​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​ជា​បណ្តោះអាសន្ន​មួយរយៈ​នេះ គឺ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ការរីក​រាលដាល នៃ​ការឆ្លង​មេរោគ​ពី​គេ​មក​យើង​ផង នឹង​ពី​យើង​ទៅ​គេ​ផង​”​។​

​សូម​បន្ត​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សហការ​ជាមួយ​មន្ទីរពេទ្យ ក្នុងករណី​មានការ​សង្ស័យ​ណាមួយ សូម​ខ​ល​លេខ ១១៥ ។​
​ក្នុង​បដា​នោះ មាន​ខ្លឹមសារ​ថា ” ផ្ទះ​របស់ខ្ញុំ​មាន​សមាជិក​មកពី​ក្រៅប្រទេស ហាម​បងប្អូន​ចូល​លេង សួរសុខទុក្ខ​រយៈពេល​១៤​ថ្ងៃ​”៕​ដោយ​៖​កូ​ឡាប​

spot_img
×