Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​យក​ថវិកា​ជាង​១០​លាន​ដុល្លារ ពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​និង បូករួម​ទាំង​ថវិកា​បៀវត្សរ៍​មន្ត្រីរាជការ ទៅ​ជួយ​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍ ដែល​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាស​ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ថ្លែង​ការ​អរគុណ​សប្បុរសជន និង​មន្ត្រីរាជការ ដែល​បាន​បរិច្ចាគ​ថវិកា និង​ប្រាក់ខែ ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ -១៩ (Covid-19)​។​

​តប​តាម​ការអំពាវនាវ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​រៃអង្គាស​មូលនិធិ សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩ បើ​យោងតាម​ការបញ្ជា​ក់រប​ស់ សម្តេច​តេ​ជោ កាលពី​ថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បានទទួល​ថវិកា​ប្រមាណ​ជាង​១០​លាន​ដុល្លារ​ហើយ ដែល​បានមកពី​សប្បុរសជន ចូលរួម​បរិច្ចាគ​ផង និង បូករួម​ទាំង​ថវិកា​បៀវត្សរ៍ ដែល​ចូលរួម​ដោយ​មន្ត្រីរាជការ​យើង​ផង​។​

​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា “ យើង​ត្រៀម​ថវិកា​នេះ សម្រាប់​យកទៅជួយ​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍ ដែល​កម្ពុជា កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដូចជា​ទិញ​ម៉ាស និង​សម្ភារ​បរិក្ខារ​របស់​គ្រូពេទ្យ ទិញ​អាល់កុល និង​ត្រៀម​បម្រុង​សម្រាប់​ជួយ​ប្រជាពលរដ្ឋ ទៅតាម​តម្រូវការ​ជាក់ស្តែង និង​ចាំបាច់​បន្ទាន់​“ ។​

​ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​កម្ពុជា​ពេលនេះ គឺ​កំពុង​បញ្ចេញ​កម្លាំង ខិតខំ​ធ្វើ​ការងារ ដើម្បី​ជា​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​យើង​។ កុំ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​យើង​មិនបាន​ដឹង ហើយ​មិនបាន​ដោះស្រាយ ។ មិនមែន​គ្រាន់តែ​បញ្ហា​កូ​វីដ​-១៩​ទេ ក៏ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​ប្រជាពលរដ្ឋ​យើង ដែល​ខ្វះខាត​ស្បៀង គឺ​ត្រូវ​ផ្តល់​ស្បៀងអាហារ ឲ្យ​ពួកគាត់​បានជា​បន្ទាន់​ឆាប់​បំផុត​។ កុំ​ឲ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ​ឲ្យ​សោះ ក្នុងពេលដែល​សភាពការណ៍ មានការ​ប្រែប្រួល​ពី​ក្រៅប្រទេស និង​ពី​ក្នុងប្រទេស គឺ​ត្រូវ​គ្រប់គ្រង​អ្វីៗ ដែលមាន​ក្នុងប្រទេស​របស់​យើង ហើយ​ត្រូវ​ចាត់ចែង​នូវ​ធនធាន​ទាំងអស់ ដែលមាន​ក្នុងប្រទេស​របស់​យើង សម្រាប់​ជួយ​នឹង​បម្រើ​ប្រជាពលរដ្ឋ​របស់​យើង ឲ្យ​បាន​ទាន់ពេល​”​។​

​សូម​អរគុណ​ដល់​សប្បុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​ចែករំលែក​បរិច្ចាគ​ប្រាក់ខែ​ផ្ទាល់ខ្លួន ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។ សូម​ជូនពរ​បងប្អូន​ទាំងអស់​ជួបតែ​សំណាងល្អ​គ្រប់ៗ​គ្នា​។​

​កម្ពុជា សូម​អរគុណ​មិត្ត​ចិន ដែល​បាន​បញ្ជូន​វេជ្ជបណ្ឌិត​ជំនាញ ជាច្រើនរូប ព្រមទាំង​សម្ភារ និង​បរិក្ខារ​ពេទ្យ​ជាច្រើន មកជួយ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។ ពិតណាស់​គឺ ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​៕​ដោយ​៖​កូ​ឡាប​

spot_img
×