Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់ មិនដឹងថា​មានមូលហេតុ​អ្វី លោត​សម្លាប់ខ្លួន​ពីលើ​ចំរាក់​ភ្នំ​ក្រោម បណ្តាល​ឲ្យ​ផុង​លលាដ៍​

spot_img

សៀមរាប​៖ ស្រី​ស្អាត​ម្នា​ក់បាន​លោត​ទម្លាក់​ពីលើ​ចំរាក់​ភ្នំ​ក្រោម បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ ២០២០ វេលា​ម៉ោង​១៨​និង​៥០​នាទី ត្រង់ចំណុច​ខាងជើង​កាំជណ្ដើរ​ឡើងទៅ​កំពូលភ្នំ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា នារី​ម្នាក់​នោះ មាន​វិបត្តិ​ផ្លូវចិត្ត ហើយ​បាន​លោត​ពីលើ​ចំរាក់​ភ្នំ​ក្រោម ដើម្បី​ធ្វើអត្តឃាត កម្ពស់​ប្រហែល​២៥​ម៉ែត្រ ត្រង់ចំណុច​ខាងជើង​កាំជណ្ដើរ​ឡើងទៅ​កំពូលភ្នំ ។​

​នារី​រងគ្រោះ​មានឈ្មោះ រឿ​ត រដ្ឋា អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​បា​ឡាំង ឃុំ​វត្ត​គោ ក្រុង​/​ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ធ្លោ​ក​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​នារី​រងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក ស៊ឹង រិទ្ធី​រ៉េត និង​បានប្រកាស​រក​ក្រុមគ្រួសារ​នារី​រងគ្រោះ​។​

​លោក​អធិការ​ក្រុង ក៏បាន​បន្តទៀតថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ពិនិត្យ​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ ហើយ​រក​មិនឃើញ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ព្រហ្មទណ្ឌ​ទេ​។​

​បច្ចុប្បន្ន ដោយសារ​ជនរងគ្រោះ​មាន​របួស​ធ្ងន់ធ្ងរ ផុង​លលាដ៍ក្បាល ទើប​ក្រុមគ្រួសារ​ជនរងគ្រោះ សម្រេចចិត្ត​ដឹកយក​ទៅ ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×