Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ប្រគល់​ទឹក​សុទ្ធ និង​ម៉ាស ដែលជា​ជំនួយ​សប្បុរ​សធម៌ ពី​ក្រុមហ៊ុន​អេ​រ៉ូ​ទិ​ក ជូន​ដល់​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួល​ជំនួយ​សប្បុរ​ធម៌ ពី​ក្រុមហ៊ុន​អេ​រ៉ូ​ទិ​ក រួមមាន​ទឹក​សុទ្ធ​ចំនួន ១០០​កេស និង​ម៉ាស​ចំនួន​៤.០០០​ម៉ាស ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ វណ្ណ លុយ និង​លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ ជីប យុ​ទ្ធា​រី នាយក​មជ្ឈមណ្ឌល​ព័ត៌មាន Pen Media Group នា​រសៀល​ថ្ងៃ​ចន្ទ ១៤​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​។​

​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​អំពី​វិធានការ និង​ការធ្វើ​អនាម័យ​ក្នុងការ​បង្ការ និង​ទប់ស្កាត់ នៃ​ការរីក​រាលដាល​មេរោគ COVID-19 ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា លោកជំទាវ​ក៏បាន​ប្រគល់ជូន​ទាំង ១៤​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ខណ្ឌៗ​ទទួលបាន​នូវ​ទឹក​សុទ្ធ​ចំនួន​៧​កេស ម៉ាស​ចំនួន ២៥០​ម៉ាស និង​ថវិកា​មួយចំនួន សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ក្នុងពេល​ចុះ​បំពេញការងារ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំងអស់ ដែល​តែងតែ​ធ្វើ​សកម្មភាព តាម​បណ្តា​ខណ្ឌ​មូលដ្ឋាន​រៀងៗ​ខ្លួន ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ និង​បាន​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខមាលភាព​របស់​ពល​រដ្ឋ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ខណ្ឌ​ទាំងអស់ បន្តធ្វើ​សកម្មភាព​នេះ​ជាប្រចាំ និង​សូម​ឲ្យ​បងប្អូន​ជនរួមជាតិ បន្ត​ធ្វើតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ​និង​ត្រូវ​សហការ​ជាមួយ​មន្ទីរពេទ្យ ប្រសិនបើ​មាន​ករណី​សង្ស័យ​ណាមួយ​។​

​លោកជំទាវ​ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​ជនរួមជាតិ​ជៀសផុត ពី​ជំងឺឆ្លង​ទាំងឡាយ និង​បាន​សប្បាយរីករាយ ជួបជុំ​ជាមួយ​ក្រុមគ្រួសារ និង​មាន​លាភ​សំណាងល្អៗ គ្រប់ៗ​គ្នា​។ កុំ​ភ្លេច​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បាក់តេរី និង​មេរោគ​ឆ្លង​ផ្សេងៗ​រួមទាំង​មេរោគ COVID-19 ។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​លោកជំទាវ វណ្ណ លុយ ដែលជា​វិស័យ​ឯកជន​បាន​ចូលរួម ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នេះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×