Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ខណ្ឌ​សែន​សុខ​ម្នាក់ ​បាញ់​សំដៅរ​មកលើរ​ថយ​ន្ត​ប្រពន្ធ​កំពុង​ជិះ​ ត្រូវ​ប្រពន្ធស្លាប់ និង​កូនស្រី​របួសធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​

spot_img

​ភ្នំពេញ​៖​ស្ត្រី ម្នាក់​បាន​ល​បញ្ជូនទៅ​ស​ង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​កូនស្រី​ម្នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​អតីត​ស្វាមី​ដែលជា​មន្ត្រីនគរបាល បាញ់​សំដៅ​រថយន្ត​កំពុង​ជិះ​ដឹក​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ ១០៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដោយសាររបួសធ្ងន់ ​ស្ត្រីរូបនោះ បានស្លាប់។

​បុរស​ម្នាក់​ដែល​អះអាងថា បាន​បើករថយន្ត​ដឹក​ស្ត្រី​រងគ្រោះ​ជាមួយ​កូនៗ​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា នៅមុន​កើតហេតុ​នៅ​ម៉ោង​ប្រមាណ​៨និង១០​នាទី​យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​នេះ រូបលោក​បាន​បើករថយន្ត ដឹក​ស្ត្រី​រងគ្រោះ និង​កូនៗ​របស់​ស្ត្រី​រងគ្រោះ​ជាមួយ​ឥ​វ៉ាន់​មួយចំនួន ចេញពីផ្ទះ​ស្ត្រី​រងគ្រោះ​នៅ​ខណ្ឌ​សែន​សុខ សំដៅទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​ស្ត្រី​រងគ្រោះ នៅ​សង្កាត់​ស្ទឹងមានជ័យ​ប៉ុន្តែ​ពេលមកដល់​កន្លែងកើតហេតុ​មុខ​ហាង ​នស​២​រ​ តាមផ្លូវ ១០៨៦ ក៏ត្រូវ​បុរស​ជា​អតីត​ស្វាមី​ជិះ​ម៉ូតូ​ពីក្រោយ​បាញ់​សំដៅ​រថយន្ត​ចំនួន​៤​គ្រាប់ ផ្ទុះ​តែមួយ​គ្រាប់​ប៉ុណ្ណោះ ក៏ត្រូវ​ស្ត្រី​ជា​ប្រពន្ធ និង​កូនស្រី​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​គន្ធបុប្ផា​។​

​បន្ទាប់ពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​រាយការណ៍​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ខណៈ​កូន​ម្នាក់ទៀត​រងរបួស​ធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ និង​អតីត​ស្វាមី​បាន​លេង​លះ​គ្នា​មួយ​រយៈពេល​មកហើយ​។ ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ជា ចាន់​បូរ៉ា ជា​នគរបាល​ខណ្ឌ​សែន​សុខ​។​

​យ៉ាងណា​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​ដាក់​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជា​ករណី​ភ្លើង​ប្រ​ច័ណ្ឌ៕ដោយ៖ផាន់ណា

spot_img
×