Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី ០៧ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

ដួងជតារាសី ៖ ​​​​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​​ដួង​រាសី​ល្អប្រសើរ​បន្តិច​។

ការងារ ៖ ​ការងារមុន​សម្រេចចិត្ត​អ្វីមួយ​គប្បី​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្តិច​ទើប​ទទួល​ផ្លែផ្កា​នៅពេល​ក្រោយ​វិញ​​ជាទី​គាប់ចិត្ត​​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្ន​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​៕

​ឆ្នាំឆ្លូវ​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ រាល់ការបំពេញការងារនៅថ្ងៃនេះ​បើ​លោកអ្នក​ឃើញ​អ្វី​មិនល្អ​គប្បី​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ទើប​ប្រសើរ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ទៅ​ចំ​ទិសអាគ្នេយ៍​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

ស្នេហា ៖ មនោសញ្ចេតនា​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការដើរ​ពាសវាល​កាល​នាំ​កើត​រឿងរ៉ាវ​អាក្រក់​ណាមួយ​កើតឡើង​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

​ឆ្នាំខាល​

ដួងជតារាសី ៖ ​​ រាសី​ល្អជា​មធ្យម​។​ ក្នុង​ពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់ ​ព្រោះ​ផ្លែផ្កា​ល្អៗ​កំពុង​ហុច​ឱ្យនៅ​ឡើយ​។

ការងារ ៖​ ​ ​ ​ទាំង​ស្ត្រី​បុរស​ក្នុងពេល​នេះដែរ​លោកអ្នក​ពុំ​សូវ​មានចិត្ត​ក្នុងការ​បំពេញការងារ​ឡើយ ដូច្នេះ​ត្រូវតែ​ប្រមូល​អារម្មណ៍​ខិតខំ​បន្តទៅទៀត​ដើម្បី​ចៀសវាង​ការធ្លាក់​ទឹក​ដោយ​មិនដឹង​ខ្លួន​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចំណាយ​ច្រើន​អនេក​ធ្វើឱ្យ​ទទួល​អ​ម្រែ​ក​យ៉ាង​ធ្ងន់​ជាង​មុន​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ពិបាក​ក្នុងការ​ចុះសម្រុង និង តាម​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំថោះ​

ដួងជតារាសី ៖ ​​រាសី​ស្រុតចុះ​។​ 

ការងារ ៖ ​​​ការបំពេញការងារជួបឧបសគ្គរាំងស្ទះច្រើន ។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ដែល​រក​នឹកស្មាន​មិន​ដល់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ស្នេហា ៖ ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ពីព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​មិនទាន់​ល្អ​នៅឡើយ​ទេ ។

ការងារ ៖ ​​​ ការបំពេញការងារគប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើបល្អ​ប្រសើរ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​រកាំចិត្ត​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​ដូចនេះ​ត្រូវ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​គ្មាន​បញ្ហា​ចោទឡើង​៕

ឆ្នាំម្សាញ់​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​រាល់ការងារបើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ហើយ​មិន​បានល្អ​នោះ​តែង​បង្ក​ការប៉ះទង្គិច​ដល់​ខែក្រោយ​ថែមទៀត ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ  ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ក្នុង​រយះ​ពេលនេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ ​​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ទើប​កើត​មានរឿង​រាវ​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ហើយ​ពេលខ្លះ​ត្រូវ​តម្លើង​សរសៃ​ក​ដាក់គ្នា​ទៀតផង​៕

ឆ្នាំមមី​

ដួងជតារាសី ៖ ​​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ត្រឡប់​មកជា​ល្អប្រសើរ​ឡើងវិញ ។

ការងារ ៖ ​ រាល់ការ​ទំនាក់ទំនង​ឬ​ចរចាការងារ​​អ្វីមួយ​នឹងហុចផ្លែផ្កា​ល្អៗ​ ហើយតែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​

ដួងជតារាសី ៖ ​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ទោះបីយ៉ាងណា​ការរស់នៅ​តែងមាន​រឿង​រាវ​និង​ដំណឹង​មិនល្អ​ឈាន​ចូលមក​ច្រើន​ផង​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន ។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​សោះឡើយ​៕

ឆ្នាំវក​

ដួងជតារាសី ៖ រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេពី​ព្រោះថា​ធ្វើ​អ្វី​ងាយ​អូស​បន្លាយពេល​និង​ពិសេស​នៅ​បង្ក​ជះឥទ្ធិពល​មិនល្អ​នៅពេល​ក្រោយ​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​មិនសូវ​សម​ដូច​ប្រកប​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ការធ្វើដំណើរ​ក្នុងពេល​ព្រឹក​ពុំមាន​អ្វី​ជា​ឧបសគ្គ​ទេ​តែ​ពេល​ថ្ងៃ​បន្តិច​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា​

ដួងជតារាសី ៖ រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​គ្រោះ​មិនល្អ​យាយី​ផងដែរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​មិនអាច​ធ្វេសប្រហែស​បានឡើយ​ដើម្បី​ចៀសវាង​ដូច​ពាក្យចាស់​ថា​”​លិច​ទូក​កណ្តាលទន្លេ​”​។​ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​ត្រូវ​តាំងចិត្ត​បំពេញ​កិច្ចការងារ​បើ​ពុំ​នោះទេ​នឹង​ជួប​ស្ថានភាព​លំបាក​ជាក់​ជាពុំខាន​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ឯ​ការចាយវាយ​ខ្ពស់​កំពុង​ឈាន​មកដល់​ទៀតហើយ​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់​​ទែង​គ្នា​៕

​ឆ្នាំច​

ដួងជតារាសី ៖ ​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​មិន​ថា​ជា​ការងារ​ឬ​ការធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ជានិច្ច​។​

ជំនួញ ៖ ​​​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​​រៀប​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំកុរ​

ដួងជតារាសី ៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ ការចរចា ការចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ផ្តល់​ច្រើនជាង​អាក្រក់​។

ការងារ ៖ ​​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។

ជំនួញ ៖ អ្នក​អាជីវករ​មានការ​លូតលាស់​ទៅមុខ​គួរសម ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​គ្រាន់​បាន​គ្រាន់​កក់ក្តៅ​។​

ស្នេហា ៖ ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​បើ​មាន​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ជា​ឱកាស​​ល្អ​ប្រពៃ​បំផុត​៕

spot_img
×