Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល់កុល​ក្លែងក្លាយ និង​ជែ​ល​លាងដៃ រួមទាំង​សម្ភារ​ផ្សេងទៀត​ដែល​មិនមាន​លិខិតអនុញ្ញាត ទម្ងន់​សរុប​ចំនួន ៣ តោន ត្រូវ​រកឃើញ និង​ដកហូត​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែមេសា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ បាន​បន្ត​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ គុណភាព​អាល់កុល​និង អង្កេត​តម្លៃ​លក់​ម៉ាស និង​ស្វែងរក​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩ នៅតាម​បណ្តា​ឱសថស្ថាន​មួយចំនួន ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​ការចុះ​ប្រតិបត្តិការ គឺ​ដោយ​សង្កេតឃើញថា ក្នុងពេល​ថ្មីៗ នេះ មាន​ម្ចាស់​ឱសថស្ថាន ឬ​អាជីវករ​មួយចំនួន ឆ្លៀតឱកាស ដាក់លក់​អាល់កុល ជែ​ល​លាងដៃ​ក្លែងក្លាយ ឧបករណ៍​សម្រាប់​ធ្វើតេស្ត​កូ​វីដ​-១៩ និង​គ្មាន​ប្រភព​ផលិត​ច្បាស់លាស់ និង​លក់​ម៉ាស​មានតម្លៃ​ខ្ពស់ កេង​យក​ផល ចំណេញ​ហួសហេតុ មិន​គិតពី​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ស្រប​ពេលដែល​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុង​ជួបប្រទះ​គ្រោះ​នៃ​ការរីក​រាលដាល នៃ​វីរុស COVID-19 ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រកឃើញ​អាល់កុល​ក្លែងក្លាយ (​មេ​តា​ណុល​) និង​ជែ​ល​លាងដៃ រួមទាំង​សម្ភារ​ផ្សេងទៀត ដែល​មិនមាន​លិខិតអនុញ្ញាត ទម្ងន់​សរុប​ចំនួន ៣ តោន ។ បន្ទាប់មក មន្ត្រី​សាខា​ក​.​ប​.​ប បានធ្វើ​កំណត់ហេតុ និង​ដកហូត​អាកុល​ក្លែងក្លាយ​ទាំងនោះ មក​រក្សាទុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។​

​ក្នុងឱកាស​នោះដែរ ម​ន្ទ្រី​ជំនាញ​បាន​សំណូមពរ ដល់​អាជីវករ សូមមេត្តា​កុំ​ឆ្លៀតឱកាស​លក់​ផលិតផល​ម៉ាស និង​អាកុល សម្រាប់​លាង​សំអាត​ដៃ កឹ​ប​កេង​យក​ផលចំណេញ​ហួសហេតុ និង​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ កុំ​ទិញ​ផលិតផល អាល់កុល​ណា ដែល​គ្មាន​ស្លាក​សញ្ញា និង​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការទិញ​ផលិតផល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព យកមកប្រើ​ប្រាស់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​៕​ដោយ​៖​កូ​ឡាប​

spot_img
×