Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចនាយក​រដ្ឋមន្ត្រី អរគុណ​អាជីវករ​លក់​ស្រូវ​អង្ករ​ដែល​មិន​ដំឡើងថ្លៃ​

spot_img

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារ​ថ្លែងអំណរគុណ​ដល់​បងប្អូន​អាជីវករ​លក់​ស្រូវ​អង្ករ ដែល​មិន​ដំឡើងថ្លៃ ក្នុងខណៈដែល​ប្រទេស​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ មានប្រសាសន៍ថា​” អរគុណ​បងប្អូន​អាជីវករ​លក់​ស្រូវ​អង្ករ ទូទាំងប្រទេស ដែល​បើក​ដំណើរ​ការលក់​ស្រូវ​អង្ករ ក្នុងតម្លៃ​ធម្មតា មិន​ដំឡើងថ្លៃ ដើម្បី​ប្រជាពលរដ្ឋ​យើង មាន​ភាពងាយស្រួល ក្នុង​ការទិញ​យកទៅ​ទទួលទាន ជាពិសេស​ក្នុងស្ថានភាព​ដែល​ប្រទេស​យើង កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩”​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា “​អរគុណ​បងប្អូន​អាជីវករ​ទាំងអស់ ដែលមាន​ការយល់ដឹង​ខ្ពស់ ពី​វិធី​ការពារ​មិនឱ្យ​ឆ្លង​រោគ​កូ​វីដ​-១៩ ពី​ម្នាក់​ទៅ​ម្នាក់ គឺ​ពី​អ្នកលក់​ទៅ​អ្នកទិញ និង​ពី​អ្នកទិញ​ទៅ​អ្នកលក់ និង​ពី​អ្នកទិញ​ទៅ​អ្នកទិញ​។ សូម​បងប្អូន​សហការ និង​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ និង​សូម​ពាក់​ម៉ាស​ការពារ​ឱ្យបាន​គ្រប់ៗ​គ្នា​”៕ ដោយ​៖​កូ​ឡាប​

spot_img
×