Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលចូល​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ផ្គើន​បទបញ្ជា​សម្តេច ពេល​នេះ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​?

spot_img

ខេត្ត​ព្រះសីហនុ​៖ «​ខាងក្រោម​នេះ គឺជា​បញ្ជី​ឈ្មោះ បុគ្គល ឬ​ឈ្មួញ និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​បំរើ​ការងារ នៅតាម​ស្ថាប័ន​រដ្ឋ​ទាំង​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត និង​ទាំង​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ ដែល​មាន​ចំណែក​ដី​នៅ​មាត់​បឹង​ព្រែក​ទប់ ហើយ​ពេលនេះ មច្ឆិ​តាប៉ង​រំលោភ​ចាក់​ដី​មាត់បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ របស់​ពួកគេ​នា​ពេលកន្លងមក បាន​ក្លាយជា​ការពិត​»​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីរាជការ​ថ្នាក់ទាប ជា​ពិសេស​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​លើកដៃ​សំពះ ទទូច​អង្វរ និង​អំពាវនាវ​ជាថ្មីទៀត ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​សង្គ្រោះបឹង​ព្រែក​ទប់ ឬ​បឹង​ទឹកសាប ដែល​ត្រូវ​ឈ្មួញ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឃុបឃិត​ចាក់ដី​រំលោភ​ធ្វើ​កម្មសិទ្ធិ​កន្លងមក យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​ថែរក្សា​អភិរក្ស ឲ្យ​គង់វង្ស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ពួកគេ បង្ហាញ​ការសោកស្តាយ នៅ​គ្រា​សង្កេតឃើញថា បរិវេណ​ដី​ចំណី​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង នៃ​បឹង​ព្រែក​ទប់ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​ពីមុន​មាន​ទំហំ​រាប់រយ​ហិច​តារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅសល់​ត្រឹម​ជាង ១៦​ហិច​តារ​តែប៉ុណ្ណោះ​។​

​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នៅ​មុន​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​បឹង​រំលោភ​យក​ផ្ទៃ​រង​ទឹកភ្លៀង ឬ​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ ធ្វើ​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល និង​ឈ្មួញ​មួយចំនួន បឹង​ព្រែក​ទប់​នេះ​មាន​ទំហំ​រាប់រយ​ហិច​តារ​ឯណោះ ហើយ​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មួយចំនួន អាច​ប្រើប្រាស់​ទឹកសាប​បឹង​ព្រែក​ទប់​ជា​ប្រចាំ​ថ្ងៃ​។​

​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ សោកស្តាយ ដែល​មហិច្ឆិតា របស់​បុគ្គល​មួយចំនួន ដែល​ប៉ុនប៉ង​ដឹក​ដី​ចាក់​លុប​រំលោភ​យក​មាត់បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​បឹង​ព្រែក​ទប់​ធ្វើជា​កម្មសិទ្ធិ​កន្លងមក ពេល​នេះ​ជនខិលខូច​ទាំងនោះ បានសម្រេច​គោលបំណង របស់​ពួកគេ ជា​ស្ថាពរ​ហើយ ព្រោះ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រ​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ និង​ប្រកាស​ចេញ​ប្លង់ ឬ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ ជូន​បុគ្គល​ឯកជន​ប្រើប្រាស់​ស្រប​ច្បាប់​ថែម​ទៀត​។

«​បឹង​ព្រែក​ទប់​» ដែល​ជា​បឹង​ទឹកសាប សម្រាប់​រួមចំណែក​ក្នុង​ការផ្គត់ផ្គង់​ទឹកសាប ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ននេះ ត្រូវ​ជន​មាន​មហិច្ឆិតា​មួយចំនួន បាន​ចាក់ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ធ្វើ​កម្មសិទ្ធិ​ទាំងស្រុង​អស់​ទៅហើយ ទោះបី​កន្លងមក អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក សាយ ហាក់ ធ្លាប់​បាន​បញ្ជា​ឲ្យ​វាយកំទេចោ​ល​សំណង់ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ត្រី​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ទៅ​តាម​បទបញ្ជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បែបណា​ក្តី ក៏ប៉ុន្តែ​ដី​ចំណែក​ផ្ទះ​វីឡា របស់ លោក ខាត់ ប៊ុណ្ណា ដែល​ត្រូវ​អាជ្ញាធរ​វាយ​កំទេចចោល កាលពី​ពេលមុន ប៉ុន្តែ​ពេល​នេះ​ទីតាំង​នោះ ត្រូវ​បាន​កាន់កាប់​ដោយ​បុគ្គល​ឯកជន​ដដែល​។​

​ជាងនេះទៀត ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក ដែល​ជន​មាន​មហិច្ឆិតា​ចាក់ដី​លុប​ធ្វើ​កម្មសិទ្ធិ កន្លងមក បច្ចុប្បន្ននេះ ឃើញ​មាន​សង់​សំណង់​រឹងមាំ​មួយចំនួន នៅ​មាត់​បឹង​នេះ ជា​បណ្តើរៗ​ហើយ​ដែរ គិត​មកដល់​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ឆ្នាំ​២០១៨​។​

​​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​លើកដៃ​សំពះ សំណូមពរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​និរាករណ៍​រាល់​បណ្ណ​កម្មសិទ្ធិ​ទាំងឡាយណា ដែល​បុគ្គល​ឯកជន រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ ផ្គើន​បទបញ្ជា របស់​សម្តេច ឲ្យ​ថែរក្សា​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​គង់វង្ស ត្រូវ​យកមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ​។ ជាងនេះទៀត ក៏​ត្រូវមាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​នា​ពេល​កន្លង​មកឲ្យ​បាន​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ននេះ បឹង​ទឹកសាប ព្រែក​ទប់ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវ​ក្រសួង​រៀបចំ​ដែនដី មន្ទីរ​សុរិយោដី​ខេត្ត និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម បាន​អនុវត្ត​តាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល បានកំណត់​រក្សា​ផ្ទៃ​បឹង​មាន​ទំហំ​ត្រឹម​ជាង ១៦​ហិច​តារ (១៦,៣​ហិច​តារ​)​តែប៉ុណ្ណោះ ទុក​សម្រាប់​រក្សា​ប្រភព​ទឹកស្អាត​នា​ខេត្ត​ព្រះសីហនុ និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ​។

​ចំណែក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹកភ្លៀង​បឹង​ព្រែក​ទប់​រាប់រយ​ហិច​តារ នៅ​ជុំវិញ​បឹង​នេះ ត្រូវ​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ទាំងស្រុង ហើយ​ត្រូវ​បុគ្គល​ទាំងនោះ បាន​ដឹក​ដី​ចាក់​លុប ដោយ​ពុះ​ច្រៀក​ជា​ឡូៗ ហ៊ុំ​ព័ទ្ធ​របង ដើម្បី​កំណត់​ក្បាលដី និង​បាន​សង់​សំណង់​រឹងមាំ ឬ​សង់ផ្ទះ​វីឡា​ធំ​ស្កឹមស្កៃ​នៅ​លើ​ដី​នោះ​ថែម​ទៀត​ផង​។ សកម្មភាព​នេះ គឺ​បាន​មិន​ខ្វល់ ឬ​មិន​ព្រួយបារម្ភ សូម្បី​ប៉ុន​ក្រចក​ដៃ ទៅនឹង​បទ​បញ្ជារបស់សម្តេច ហ៊ុន សែន ដែល​ដាក់​បទបញ្ជា ជា​បន្តបន្ទាប់ ដល់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​រួម​សហការ​គ្នា​ថែរក្សា​បឹង​នេះ​ឲ្យបាន​គង់វង្ស​នោះទេ​។

​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ភាគច្រើន​ដែល​តែង​ជឿជាក់​លើ​ការគិតគូរ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេជោ​ហ៊ុន សែន កំពុង​ងឿងឆ្ងល់ ហើយ​គិត​ថា ៖​នេះ​អាច​ជា​ការរៀបចំ​ជា​ខ្សែរយៈ​មួយ​ធ្វើឲ្យ​សម្តេច​តេជោពុំ​ទទួលបាន​ព័ត៌មា​នគ្រ​ប់​ជ្រុងជ្រោយ តាមរបៀប “​ត្រីងៀត ឆ្លៀត​ពង​” ពោល​គឺ​ព្រះរាជក្រឹត​យោងតាម​សំណើរ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​ឲ្យ “​រក្សា​ផ្ទៃ​បឹង​មាន​ទំហំ ត្រឹម​ជាង ១៦​ហិកតា (១៦,៣​ហិកតា​) តែប៉ុណ្ណោះ​។ ហេតុ​នេះ​ដី​ផ្សេងៗ​ដែល​ជា​អតីត “​ដី​រង​ការរំលោភបំពាន​” គេ​អាច​អនុញ្ញាត​ឲ្យទៅ​ជា​ស្រប​ច្បាប់​បាន​។ ដោយ​រំលង​ចោល (​ឬ​មិន​រាយការណ៍​) ពី​ផលប៉ះពាល់ នៃ​ផ្ទៃដី​រង​ទឹកភ្លៀង ដី​ចំណី​បឹង បណ្តាញ​ទឹក​ក្រោម​ដី​…​ល​។ ស្ថិត​នៅ​ជុំវិញ​នោះ ដែល​បាន​រង​ការចាក់​លុប​បំពាន​ច្រើន​ឆ្នាំ​មកនេះ​។​

​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ នៅ​ចងចាំ​ពី​បទ​បញ្ជា​របស់​សម្តេច​តេជោឲ្យ​អភិបាល​ខេត្ត​ពេល​នោះ​គឺ ឯកឧត្តម សាយ ហាក់ វាយ​កម្ទេច​ចោល​សំណង់ផ្ទះ​វីឡា មន្ត្រី​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ ព្រោះ​ហ៊ាន​រំលោភ​យក​ដី​ចំណី​បឹង​នេះ​។ សកម្មភាព​នោះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​និង​មន្ត្រីរាជការ​។

​ម្យ៉ាងទៀត​ផ្ទៃ​បឹង​ទំហំ ១៦​ហិកតា​នេះ នឹង​ពុំ​ប្រាកដថា អាច​មាន​ទឹក​ស្តុក​គ្រប់គ្រាន់​នា​រដូវវស្សា ក៏ដូចជា​ការបំពេញបន្ថែម​តាមរយៈ​លំហូរ​ទឹក​ក្រោម​ដី​នា​រដូវប្រាំង សម្រាប់​បម្រើ​ដល់​ការប្រើប្រាស់ ព្រោះថា ប្រសិនបើ​គ្មាន​ផ្ទៃ​រង​ទឹកភ្លៀង​នឹងត្រូវ​ហ៊ុមព័ទ្ធ​ដោយ​សំណង់​រឹងមាំ​ធំៗ​នោះ​។​

​គ្រាន់តែ​ចង់​និយាយថា ៖ បឹង​នេះ​គឺ​ធម្មជាតិ​បង្កើតឡើង អ្វីៗ​វា​អនុលោម​តាម​ក្រិត​ក្រម ហេតុនេះ​គប្បី​ត្រូវ​គិតគូរ​ឲ្យបាន​ម៉ត់ច​ត់​៕ ដែន សីមា​


spot_img
×