Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយ​ការហៅ​ទូរស័ព្ទ​ចំនួន ១០.០០០ ដង​ក្នុង​មួយថ្ងៃ ទាក់ទង​នឹង​ជំងឺ តាម​ខ្សែ​ទូរស័ព្ទ ១១៥

spot_img

​ភ្នំពេញ​៖ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជេី​ញ​មក​ទស្សនកិច្ច​នៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​បន្ទប់​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ជំងឺឆ្លង ព្រមទាំង​បាន​កោត​សរសេី​រ​ដល់​ការខិតខំ​របស់​ក្រុមការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ទទួលបាន​លទ្ធផល​ល្អ​ប្រ​សេី និង​ឃេី​ញ​ការសហការ​គ្នា​ល្អ​ប្រ​សេី​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ​ប្រកបដោយ​ជំនាញ​និង​តម្លាភាព ។​

​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ​ថ្ងៃនេះ​(៦​មេសា​) លោក​ឯ​អគ្គរដ្ឋទូត W.Patrick Murphy បាន​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង (CDC) នៃ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​អរគុណ​អ្នកធ្វើការ​ផ្នែក​សុខភាព​សាធារណៈ និង​ក្រុមគ្រូពេទ្យ​ដែល​កំពុង​ខិតខំ​បំពេញ​កា​ងារ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​សុខភាព​ល្អ និង សុវត្ថិភាព​។

​លោ​កឯ​អគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា ៖ “​ជាមួយនឹង​ការជួយ និង​ភាពជា​ដៃគូ​យ៉ាង​ជ្រាលជ្រៅ​នៃ​អ្នកឯកទេស​មកពី​ទីភ្នាក់ងារ CDC របស់​ស្ថានទូត​អាមេរិក អ្នកឯកទេស​ទាំងនេះ​កំពុង​រកមើល​អ្នកមាន​មេរោគ COVID-19 រកមើល​មនុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ អ្នកមាន​មេរោគ ហើយ​ឆ្លើយ​ការហៅ​ទូរស័ព្ទ​រហូតដល់​ចំនួន ១០ ០០០ ដង​ក្នុង​មួយថ្ងៃ ទាក់ទង​នឹង​រោគរាតត្បាត​នេះ តាម​ខ្សែ​ទូរស័ព្ទ​ពិសេស ១១៥”៕ ដោយ​៖​កូ​ឡាប​

spot_img
×