Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ណាស់! មាន​រូប​ឆោម​ល្អ​ពេក តែ​មិន​គួរ​ណា​អភព្វ​កើត​​មក​​មាន «ប្រជ្រុយ» ពាសពេញផ្ទៃមុខ និងដងខ្លួន​យ៉ាងនេះ!

spot_img

​សង្គម​សព្វថ្ងៃនេះ ហាក់ដូចជា​ចូលចិត្ត​ការ​មាន​រូប​សម្រស់​ភ្លឺ​ស្អាត ។ ហេតុនេះ ប្រសិនបើ​មនុស្ស​ណា​ម្នាក់​មិនមាន​ស្បែក​ស​ស្អាត នឹង​តែង​ត្រូវបាន​គេ​ចំអក​ពុំខាន ។ តួយ៉ាង នារី​វ័យក្មេង​ម្នាក់នេះជា​ដើម ត្រូវបាន​គេ​ចំអក​មើលងាយ​ដាក់ តាំងពី​វ័យក្មេង​រហូត​នាង​ពេញវ័យ​ក្រមុំ ដោយសារ​ស្បែក​អាក្រក់​ពី​កំណើត​របស់​នាង ។​

​នារី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Evita Delmundo អាយុ ២០ ឆ្នាំ ត្រូវបាន​ដឹងថា កើតមក​ជាមួយ​ស្លាកស្នាម «​ប្រជ្រុយ​» នៅ​ពាសពេញ​ផ្ទៃមុខ និង​ដងខ្លួន​របស់​នាង ដែលជា​លក្ខខណ្ឌ​មួយ​គេ​ហៅថា «Giant Congenital Melanocytic Nevus» ។ នាង​តែង​ត្រូវបាន​ចំអក​ដាក់​នៅ​សាលារៀន ដោយ​សិស្សសាលា​ដទៃៗ​ហៅ​នាង​ថា «​បិសាច និង​មេនំ Chipsmore» ។

​នារី​អភព្វ​រូបនេះ បាន​និយាយថា​៖ «​នៅ​សាលារៀន គ្មាន​នរណាម្នាក់​ចង់​ធ្វើជា​មិត្ត​នឹង​ខ្ញុំ​ទេ​។ ខ្ញុំ​ចងចាំ​ថា គ្រូ​ម្នា​ក់បាន​ឲ្យ​ក្មេងស្រី​២​នាក់​ដើរ​អមជាមួយ​ខ្ញុំ ក្នុងអំឡុងពេល​សំរាក ហើយ​ពួក​គ​បាន​និយាយ​ខ្សឹប​គ្នាថា ‘ហេតុអ្វី​យើង​ត្រូវ​ចាត់ទុក​នាង​ដូចជា​ព្រះ​នាង​?’ ។ នៅពេលនោះ ខ្ញុំ​ពិតជា​តូចចិត្ត​ខ្លួនឯង​ខ្លាំងណាស់ ។ ខ្ញុំ​ក៏បាន​ប្រាប់​ពួកគេ​វិញ​ថា ពួកគេ​ពុំ​ចាំបាច់​ដើរ​តាម​ខ្ញុំ​ទេ ហើយ​ពួកគេ​ក៏បាន​ដើរចេញ​ភ្លាមៗ ។ និយាយ​រួម​ទៅ ខ្ញុំ​ជា​ក្មេងស្រី​ឯកោ​» ។​

​ទោះយ៉ាងណា នាង​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​មិត្ត​រួម​ថ្នាក់​របស់​នាង ដែល​ពួកគេ​ទទួលយក​នូវ​លក្ខណៈ​ចម្លែក​របស់​នាង ។ ប្រការនេះ បានធ្វើ​ឲ្យ​នាង​រំភើបចិត្ត និង​ចាប់ផ្តើម​ស្រលាញ់​ខ្លួនឯង​ផងដែរ ។

​រា​ជិនី​ប្រ​ជ្រុ​ញ​រូបនេះ​និយាយថា​៖ «​ខ្ញុំ​រៀន​ទទួលយក​ស្លាកស្នាម​របស់ខ្ញុំ និង​ស្រលាញ់​ខ្លួនឯង ។ ខ្ញុំ​មាន​ទំនុកចិត្ត​សន្សឹមៗ ដើម្បី​បង្ហាញ​លក្ខណៈពិសេស​រប​ស់​ខ្ញុំ ហើយ​ខ្ញុំ​ចាប់ផ្តើម​មាន​សកម្មភាព​កាន់តែច្រើន ក្នុងការ​ចូលរួម​ប្រលង​ចម្រៀង​ផ្សេងៗ ។ មិត្តភក្តិ​របស់ខ្ញុំ​បានដឹង​ពី​ការផ្លាស់ប្តូរ​រស់​ខ្ញុំ ហើយ​ពួកគេ​គាំទ្រ​ខ្ញុំ​ជានិច្ច​» ។​

​នាង​ក៏​សង្ឃឹមថា នាង​នឹង​បាន​ផ្លាស់​ប្តូរជីវិត​ថ្មី​ដ៏​ស្រស់បំព្រង​បង្ហាញ​ពិភពលោក នៅពេលណា​ដែល​នាង​បាន​ចូលរួម​ប្រលង​បវរកញ្ញា Miss Universe Malaysia ៕​ ចន្ទី

spot_img
×