Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រហូត​ថ្ងៃទី​៣០​មេសា​ខាងមុខ បើ​មិនមាន​អ្វី​ប្រែប្រួល កម្ពុជាអាច​រួច​ចាក​ផុតពី​ជំងឺកូ​វីដ​១៩​នេះហើយ​

spot_img

ភ្នំពេញ​៖ ​ឯកឧត្តម​អភិបាល​រាជធានី បញ្ជាក់ថា ក្នុងស្ថានភាព​បែបនេះ គ្មាន​ការចម្លង​ថ្មី​ COVID-19​ នោះទេ រហូត​ថ្ងៃទី​៣០​ខែមេសា ខាងមុខ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នោះ​ប្រទេស​កម្ពុជា​យើង គឺអាច​រួច​ចាក​ផុតពី​ជំងឺ កូ​វីដ​១៩​នេះហើយ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​១៤ ឱ្យ​យកចិត្តទុកដាក់​ត្រូវតែ​ចុះទៅ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ពិសេស​ណែនាំ​ដល់​ចៅសង្កាត់ បន្ត​ឱ្យ​ផ្សព្វផ្សាយ​ពី​វិធី​ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ COVID-19 ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងបែបនេះ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ក្នុង​ពិធី ចែកអាល់កុល និង​ម៉ាស ជា​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន ឱ្យទៅ​សង្កាត់​ទាំង​១០៥ និង​ខណ្ឌ​ទាំង​១៤ ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម បាន​បន្តថា បើ​ឃើញថា កន្លែង​ណា ឬ​តំបន់​ណាមួយមានការ​ប្រមូលផ្ដុំ​ខុសពី​អ្វីដែល​ជាការ​ណែនាំ របស់​ក្រសួងសុខាភិបាល ត្រូវតែ​ពន្យល់​និង​ណែនាំ​ពួកគាត់ ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ជំងឺ​នេះ​។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​ពលករ​មកពី​ប្រទេស​ថៃ និង​មកពី​ប្រទេស​ផ្សេងទៀត មក​រស់នៅក្នុង​មូលដ្ឋាន​របស់​យើង ដោយ​ត្រូវធ្វើ​របាយការណ៍​ជាក់លាក់​មួយ​មក​រដ្ឋបាល​រាជធានី ហើយនឹង​ដាក់​ឲ្យ​គាត់​នៅ​ដាច់ដោយឡែក​ពី​គេ ក្នុង​រយៈពេល​១៤​ថ្ងៃ​។

ការអនុវត្ត​បែបនេះ មិន​ត្រឹមតែ​ជួយ​គាត់​ទេ តែ​យើង​អាចជួយ​គ្រួសារ​គាត់​និង​សហគមន៍​រស់នៅ​របស់​គាត់ ឲ្យ​ជៀស​ផុតពី​ជំងឺ COVID-19 ។​

ឯកឧត្តម បញ្ជាក់ថា ក្នុងស្ថានភាព​បែបនេះរ​ហូត​ថ្ងៃទី​៣០​ខែមេសា ខាងមុខ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នោះ​ប្រទេស​កម្ពុជា​យើង គឺអាច​រួច​ចាក​ផុតពី​ជំងឺ កូ​វីដ​១៩​នេះហើយ ពេលនោះ​សេដ្ឋកិច្ច នឹង​អ្វីៗ​គ្រប់យ៉ាង​វា​នឹង​ល្អប្រសើរ ជាធម្មតា​ឡើងវិញ​។ ដូច្នេះ​ទេ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ ចំណែក​បងប្អូន​ពលក​រ​មកពី​ក្រៅប្រទេស ពិសេស​ប្រទេស​ថៃ បើ​មាន​បញ្ហា​ខ្វះខាត​ត្រូវ​ជួយ​ដោះស្រាយ​គាត់ បើ​ដោះស្រាយ​មិនបាន រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ភ្លាម​»​។​

អភិបាល​រាជធានី សូមឱ្យ​អាជ្ញាធរ​មូលដ្ឋាន ពន្យល់​ឱ្យ​អ្នកមាន​ជំងឺ​ក៏​ដូច​ពលរដ្ឋ​ទូទៅ ដើម្បី​ជាស​ផុតពី​ជំងឺឆ្លង​ត្រូវ​នាំគ្នា​ពាក់​ម៉ាស និង​លាងដៃ​ជាប្រចាំ ជៀសវាង​ឆ្លងទៅ​អ្នកដទៃ​និង​ក្រុមគ្រួសារ ក៏ដូចជា​សហគមន៍​។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៦​ថ្ងៃនេះ នៅ​រាជធានី​ភ្នំពេញ មិនមាន​អ្នក​ឆ្លង​ជំងឺ COVID-19 នោះទេ ខណៈដែល​នៅ​ទូទាំងប្រទេស ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះដែរ ក៏​មិនមាន​អ្នក​ឆ្លង COVID-19 ដែរនោះ ហើយ​ទន្ទឹមនឹងនេះ​ក៏បាន​ព្យាបាល​ឱ្យបាន​ជាសះស្បើយ​៥៣​នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៦១​នាក់​។​

​ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា កាលដែល​មិន​កើតមានឡើង​នូវ​ជំងឺ​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៦​ថ្ងៃនេះ គឺ​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​មូលដ្ឋាន ដូចជា​សមត្ថកិច្ច​ទាំងអស់​ដែល​បានរួម​គ្នា ទប់ស្កាត់​នូវ​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា លោក​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ទាំងអស់​កុំ​ភ្លេចខ្លួន ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ដោយ​ត្រូវ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ខ្លួន ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខា​ពិ​បាល​៕ ដោយ​៖​កូ​ឡាប​

spot_img
×