Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយ​សម្លាប់​មិត្តភក្តិ​ពេល​​ដើររក​ឃ្មុំ​ក្នុងព្រៃ ហើយ​បង្វែងដាន​សមត្ថកិច្ច​

spot_img

បាត់ដំបង​៖ ផឹកស៊ី​ទំនាស់​ពាក្យសំដី​បង្ក​ជា​អំពេី​ហិង្សា​រហូតដល់​ស្លាប់​គូរ​ទំនាស់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ពួក​ទាំង​២​នាក់​ដើររក​ឃ្មុំ​ក្នុងព្រៃ​។​

​កាលពី​ថ្ងៃទី​៥ ខែ មេសា​ឆ្នាំ​២០២០ អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​និង​ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វេី​ការស្រាវជ្រាវ​និង​ឈានទៅ​ធ្វេី​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនដៃដល​ក្នុងករណី​(​ឃាតកម្ម​)​មួយ​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ ។​

ជនសង្ស័យ​នោះ​គឺ​ឈ្មោះ ស៊ី​ប សុខា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ឆ្ដោ ឃុំ​ពាម​ឯក ស្រុក​ឯ​ភ្នំ ខេត្តបាត់ដំបង ដែល​បាន​វាយ​ជនរងគ្រោះ​ឈ្មោះ ភិន ប៊ុនធឿន ហៅ​ផាក់​ឡូ​វ ភេទ​ប្រុស អាយុ ៣៤ រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​រហូតដល់​ស្លាប់​បាត់បង់​ជីវិត នៅ​ចំណុច​បឹង​ឈូក ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រែក​ឆ្តោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

​ទាក់ទង​ជាមួយ​ករណី​ខាង​លេ​ី​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី ១​ខែ មេសា ឆ្នាំ​២០២០ បុរស​ឈ្មោះ ស៊ី​ប សុខា និង​បុរស​ឈ្មោះ ភិន ប៊ុនធឿន ហៅ​ផាក់​ឡូ​វ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ហេ​ី​យ​រាល់ថ្ងៃ​ប្រកបមុខរបរ​រក​ឃ្មុំ​តាម​ព្រៃ​ក្នុង​មូលដ្ឋាន​ជាមួយគ្នា ។ ក្នុង​ដំណេី​រ​កេី​ត​ហេតុ​នា​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​អ្នក​ទាំង​ពីរបាន​អង្គុយ​បរិភោគ​អាហារ​និង​ផឹកស្រា​ផង​នៅ​ចំណុច​បឹង​ឈូក​ស្ថិត ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​ឆ្ដោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

​ក្នុងពេល​ផឹកស៊ី​តែ​ពីរ​នាក់​ក៏​កេី​ត​រឿង​និយាយ​ចំអន់​ដៀមដាម​ដាក់គ្នា​ចុះ​ឡេី​ងៗ​ក៏​ឈានទៅ​កេី​ត​ជា​ជម្លោះ​មួយ រហូត​ជន​ស័​ង្ស​យ​បាន​វាយ​ទៅ​លេី​មុខ​របស់​ជនរងគ្រោះ​យ៉ាងដំណំ និង​ដោយ​ភ័យខ្លាច​ជនរងគ្រោះ វាយ​តបត​វិញ​ជនសង្ស័យ បាន​ស្ទុះ​ទៅរក​ដំបង​ឈេី​នៅក្បែរ​នោះមក​វាយ​បន្ថែម​លេី​ជនរងគ្រោះ​រហូត​បាត់បង់​ស្មារតី រួច​បាន​អូស​ជនរងគ្រោះ​ទៅ​បោះចោល​ក្នុងព្រៃ​ជិត​នោះ ។ រហូតដល់​យប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បានមក​ផ្ទះ​វិញ លុះ​ព្រឹក​ឡេី​ង​ដោយបាន​សង្កេត​មេី​ល​មិន​ឃេី​ញ​ជនរងគ្រោះ មក​ផ្ទះ ខ្លួន​សង្ស័យថា​ជនរងគ្រោះ​អាច​ស្លាប់​នៅ​កន្លែង​កេី​ត​ហេតុ ហេី​យ​ខ្លួន​បាន​វិល​ទៅ​ទីនោះ​ដេី​ម្បី​ពិនិត្យ​មេី​ល ហេី​យ​បាន​ឃេី​ញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​អំពេី​របស់ខ្លួន​មែន​ខ្លួន​ក៏​សម្ងំ លាក់បាំង​រឿងនេះ​មិន​ឲ្យ​អ្នកណា​ដឹង​ឡេី​យ​។

​នៅ​ថ្ងៃ​ដែល​បាត់​ជនរងគ្រោះ​មិន​ឃេី​ញ​វិល​ត្រឡប់មកផ្ទះ​វិញ​ដូច​រាល់ដង ក្នុង​ថ្ងៃទី​១​ និង​ថ្ងៃទី​២​ ខែមេសា​ ឆ្នាំ​២០២០ គ្រួសារ​ជនរងគ្រោះ​កេី​ត​ការសង្ស័យ​ពី​មូល​ហេតុនេះ​ប៉ុន្តែ​គាត់​មិនទាន់បាន​រាយការណ៍​ដ​ល់​សមត្ថកិច្ច​នៅ​ឡេី​យ​ទេ ដោយ​គាត់​បាន​សួរនាំ​ចំពោះ​ជន​ស័​ង្ស​យ​ខាង​លេី​ព្រោះ​អ្នក​ទាំងពីរ​ចេញ​ដំណេី​រ​ទៅរក​ឃ្មុំ​ទាំងពីរ​នាក់ ប៉ុន្តែ​បាត់​ជនរងគ្រោះ​មិន​ឃេី​ញ​ត្រឡប់មកវិញ​តេី​មាន​មូល​ហេតុអ្វី​?

​ចម្ងល់​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ឆ្លេី​យ​ប្រាប់ថា ក្នុងពេល​ទៅរក​ឃ្មុំ​នេះ​ខ្លួន​និង​ជនរងគ្រោះ​ដេី​រ​បែក​គ្នា មិនបាន​ដេី​រ​រក​ឃ្មុំ​ជុំគ្នា​ទេ ការបាត់​ខ្លួន​ជនរងគ្រោះ​នេះ ខ្លួន​បាន​បដិសេធថា​មិនបាន​ដឹង​ទេ ប៉ុន្តែ​ដេី​ម្បី​ឲ្យ​អស់ចិត្ត​ជនសង្ស័យ​រូបនេះ​សុខចិត្ត​នាំ​គ្រួសារ​ជនរងគ្រោះ​ដេី​រ​ស្វែងរក​ជនរងគ្រោះ​ទាំងអស់គ្នា ហេីយ​ដំណេី​រ​ស្វែងរក​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​៣​និង​ថ្ងៃទី​៤ ខែមេសា​ ឆ្នាំ​២០២០ ដោយសារ​ជនសង្ស័យ​ចេះតែ​បង្វែងដាន​រហូត​ហេី​យ​ព័ត៌មាន​ពី​ការបាត់​ខ្លួន​បុរស​ឈ្មោះ ភិន​ប៊ុន ធឿន ហៅផាក់​ឡូ​វ ត្រូវ​បានដឹង​ដល់​សមត្ថកិច្ច​នគរបាល​ហេី​យ​ដែរ ។​

ទីបំផុត​ក្រុមគ្រួសារ​បាន​ស្វែងរក​ឃេី​ញ​ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​ព្រៃ ដែល​ក្នុងពេល​ប្រទះ​ឃេី​ញ​សាកសព​ជនរងគ្រោះ​នៅ​ចំណុច​កេី​ត​ហេតុ​ខាង​លេី​ឃេី​ញ​មាន​ស្លាក​ស្នាមរបួស​នៅ​លេី​ខ្លួន​សាកសព​ទេី​ប​សមត្ថកិច្ច​នគរបាល​ឈានទៅដល់​ការវាយតម្លៃ​និង​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ករណី​ហិង្សា​ណាមួយ​ជាក់​ជាមិនខាន ។

​តាមរយៈ​ការស្រាវជ្រាវ​អំពី​អង្គហេតុ​និង​ដំណេី​រ​ទាក់ទង​គ្នា​ពីដំបូង​រៀងមក​នោះ​និង​តាម​បទបញ្ជា​របស់​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី​លោក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណា​រ៉ា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នគរបាល​ស្រុក​ឯក​ភ្នំ​ធ្វេី​ការឃាត់ខ្លួន​ជន​ស័​ង្ស​យ​ខាង​លេី​ធ្វេី​ការស្រាវជ្រាវ​តាម​ជំនាញ​ជាបន្ទាន់ ហេី​យ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា​ខ្លួន​តែ​ម្នាក់​គត់​ដែល​បាន​ប្រេី​ប្រាស់​ដៃ​និង​ដំបង​ឈេី​វាយ​ទៅ​លេី​ជ​នង​គ្រោះ​រហូត​បាត់​បង់ជីវិត​ដោយសារ​ទំនាស់​ពាក្យសំដី​ក្នុងពេល​ផឹកស៊ី​នៅ​ចំណុច​កេី​ត​ហេតុ​ខាង​លេី​កាលពី​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០២០​ប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​នគរបាល​ស្រុក​ឯក​ភ្នំ​រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×