Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​កីឡាក្នុងឆ្នាំនេះ ដែល​ត្រូវ​ផ្អាកដោយសារ​ជំងឺ​កូ​វីដ​១៩

spot_img

ភ្នំពេញ​៖​ឯកឧត្តម វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ប្រ​​សាសន៍​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ភាគច្រើន​ត្រូវបាន​លើក​ពេល​ប្រកួត ។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ដែល​គ្រោង​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ដែលជា​គោលដៅ​បាញ់ ឆ្ពោះទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​នោះ ក៏​ត្រូវបាន​ពន្យារពេល​ដូចគ្នា​ផងដែរ រួមទាំង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នានា​មុន​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ទិវា​កីឡា​ទេសចរណ៍​នានា​ជាដើម​។​

​ការរៀបចំ​ការប្រកួត​ចំបាប់​បុរាណ​ដែលជា​កីឡា​ប្រពៃណី​ជាតិខ្មែរ​ព្រមទាំង​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នា​អំឡុង​ខែមិថុនា​ត្រូវ​លើកយក​ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ​ជំនួស​វិញ​។ ក្នុងខណៈ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ត្រូវ​បន្ត​ផ្អាក​ការប្រកួត​ដែរនោះ​។ អ្វីៗ​គឺ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​១៩​ហើយ​សកម្មភាព​នានា​នឹងត្រូវ​បន្ត​ផ្អាក រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ពី​រាជរដ្ឋាភិបាល ។​

​ដោយឡែក​ទិវា​រត់ប្រណាំង​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប់ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​នា​ខែសីហា​និង​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នា​ខែធ្នូ​មិនទាន់​សម្រេច​ផ្អាក​នោះទេ ដោយ​រង់​ចាំមើល​សភាព​ការណ៍ ១​ខែ ឬ​២​ខែ​បន្តទៀត​សិន ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×