Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ចែក​ស្បៀង​ដល់ផ្ទះ​ប្រជាពលរដ្ឋ កំពុង​ជួប​បញ្ហា​ប្រឈម​ខ្វះខាត ទីទ័ល​ក្រីក្រ និង​ក្រុមគ្រួសារ​អ្នកចម្លង​មេរោគ កូ​វីដ​-19

spot_img

បាត់ដំបងៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ និង​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​ក្រុមការងារ នៅតាម​បណ្តា​ឃុំ​ទាំង​៦ ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ផ្តោតទៅលើ​អ្នក​ដែល​ទីទ័លក្រ និង​ក្នុង​គោលបំណង ដើម្បី​ជួយ​ពួកគាត់ ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម របស់​ពួកគាត់​ទាំងនោះ ឲ្យ​បាន​ដល់​គោលដៅ​ពិតប្រាកដ​ជាក់ស្តែង​។​

​ឯកឧត្តម សៅ ជីវន្ត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​សំពៅ​លូន បាន​នាំយក​ថវិកា​៦​លាន​រៀល អង្ករ​ចំនួន​៦​តោន និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ដើម្បី​ប្រគល់ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ត្រៀម​បង្ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​នូវ​បញ្ហា​ប្រឈម​ខ្វះខាត ទីទ័ល​ក្រីក្រ​ខ្លាំងជាងគេ ពិសេស​ផ្តោតលើ​ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​ដែល​បាត់បង់​នូវ​ជីវភាព​ប្រចាំថ្ងៃ ដោយសារតែ​ការចម្លង និង​ការ​រាតត្បាត​ដោយ​មេរោគ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ កូ​វីដ​-19 កាលពី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ។​

ឯកឧត្តម សៅ ជី​វ័​ន្ត បាន​មានប្រសាសន៍ថា ដើម្បី​កិច្ចការ​សំខាន់ៗ​ចំពោះមុខ ក្នុងការ​ត្រៀម​បង្ការ ក្នុង​ការជួយ​ដល់​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​រស់នៅ​ក្នុងស្រុក​កំណើត​វិញ និង​ប្រជាពលរដ្ឋ​ដែល​កំពុងតែ ជួប​នូវ​បញ្ហា​ប្រឈម និង​ទីទ័ល​ក្រីក្រ​ខ្លាំងជាងគេ រស់​នៅតាម​បណ្តា​ភូមិ​-​ឃុំ ដោយសារតែ​វិបត្តិ​ការ​រាតត្បាត​ពី​ជំងឺឆ្លង​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់ នូវ​ពលកម្ម ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​បើតាម​ឯកឧត្តម សៅ ជីវន្ត តាមរយៈ​សកម្មភាព​ក្នុង​ការចុះ​ទៅតាម​ខ្នង​ផ្ទះ​របស់​ពួកគាត់ ដើម្បី​ចែកជូន​នូវ​ស្បៀង​និង​គ្រឿងឧបភោគ បរិភោគ​ដល់​ពួកគាត់ ដើម្បី​ជាការ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​ជួយ​ដល់​ពួកគាត់ ជួយ​ដល់​បងប្អូន​ទីទ័លក្រ កំពុង​ជួប​ការលំបាក​ខ្លាំងជាងគេ និង​ស្របតាម​ការណែនាំ ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបាត់ដំបង​៕ ​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×