Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ជា​៥​នាក់ និង​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ម្នាក់ ជា​អ្នកទេសចរ​ជនជាតិ​វៀតណាម​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​ព័ត៌មាន​ថា មាន​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​៥​នាក់ និង​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន​១​នាក់ ជា​ស្ត្រី​អ្នកទេសចរ​ជនជាតិ​វៀតណាម ដែល​ចេញចូល​ប្រទេស​កម្ពុជា នៅ​ច្រកព្រំដែន​បាវិត ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០ គឺមាន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​កើន​ដល់​៥៨​នាក់ (​ស្នើ​នឹង​៥០,៤៣​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​) ដែលមាន​បុរស​ជនជាតិ​១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស ២​នាក់ បុរស​ជនជាតិ​អង់គ្លេស​១​នាក់ បុរស​ជនជាតិ​បែ​ល​ហ្សិ​ក​១​នាក់ បុរស​ជនជាតិ​បារាំង ៨​នាក់ (​ក្នុងនោះ​មាន​ទារក​អាយុ​៤​ខែ​) ស្ត្រី​ជនជាតិ​បារាំង​៩​នាក់ បុរស​ជនជាតិ​ម៉ាឡេស៊ី​៧​នាក់ បុរស​ជនជាតិខ្មែរ​២៦​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​៣​នាក់ (​គិត​ចាប់ពី​ខែមករា​ដល់​បច្ចុប្បន្ន​)​។ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល បាន​ថយចុះ​មក​នៅ​សរុប​ចំនួន ៥៧​នាក់ (​ស្ត្រី​១៩​នាក់ និង​បុរស​៣៨​នាក់​) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ។ អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​កើន​ដល់ ១១៥​នាក់​។​

​ករណី​ជាសះស្បើយ មាន​៥​នាក់ គឺ​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៦១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ បុរស​ខ្មែរ​អាយុ​៤០​ឆ្នាំ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ បុរស​ជនជាតិខ្មែរ​អា​យុ​២៨​ឆ្នាំ កាន់សាសនា​ឥស្លាម នៅ​ភូមិ​ច្រក​រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣៩​ឆ្នាំ កាន់សាសនា​ឥស្លាម នៅ​សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បុរស​ជនជាតិខ្មែរ​អាយុ​៣០​ឆ្នាំ អ្នកបម្រើ​ការ​នៅ​ស្តា​ធី​វី ច្រក​ប៉ោយប៉ែត​។

​ចំណែក​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី ១​នាក់ នៅ​ថ្ងៃទី​៦​ខែមេសា ជា​ស្ត្រី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មកពី​ប្រទេស​វៀតណាម ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ ស្ត្រី​រូបនេះ បាន​ចេញពី​បាវិត​ទៅ​វៀតណាម នៅ​ថ្ងៃទី​២​ខែមីនា ឆ្នាំ​២០២០ ហើយ​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​។ គាត់​មាន​មិត្ត​ប្រុស​ជា​ជន​ជាតិចិន ដែល​បាន​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​៣​ខែមេសា ឆ្នាំ​២០២០៕​ដោយ : កូ​ឡាប​

spot_img
×