Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ តែ​ប្រជា​ពល​ដ្ឋ​អាច​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ស​ម្រ​ច​ផ្អាក​ការធ្វើ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយ​តម្រូវឱ្យ​មន្ត្រីរាជការ និង​បុគ្គលិក​ឯកជន​ធ្វើការ​តាម​ធម្មតា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ហើយ​ប្រជា​ពល​ដ្ឋ​អាច​រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន​បានជា​ធម្មតា​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា​៖”​អ៊ីចឹង​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅពេលនេះ នៅតាម​រោងចក្រ នៅតាម​ក្រុមហ៊ុន នៅតាម​ស្ថាប័ន​គឺជា​ម្រើ​ស​សុវត្ថិភាព​បំផុត​ហើយ​។ បើ​ទុក​បណ្តោយឱ្យ​ដើរលេង សភាពការណ៍​នេះ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ហើយ​អាច​នឹងមាន​ហានិភ័យ​ខ្ពស់បំផុត​។ អ៊ី​អីចឹង​ទេ សូម​បងប្អូន មន្ត្រីរាជការ​របស់​យើង ក៏ដូចជា​កម្មករ​កម្ម​ការិនី​របស់​យើង​មេត្តា​យោគយល់ ចំពោះ​ការលំបាក​របស់​ប្រទេសជាតិ​”​។​

​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល នឹង​សង​ត្រូវ​ឈប់សម្រាក​ចំនួន​៥​ថ្ងៃ​វិញ នៅពេលដែល​កូ​វីដ​១៩ បាត់​ទៅវិញ​។ សម្តេច​ក៏បាន​ណែនាំ ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួង​ការងារ ចេញ​សេចក្តីជូនដំណឹង ជូនទៅ​គ្រប់​ក្រសួង មន្ត្រីរាជការ និង​រោងចក្រ​សហគ្រាស ពី​ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី ហើយ​ធ្វើ​ការងារ​ជាធម្មតា ដោយ​គ្មាន​ការឈប់​សម្រាក​នោះទេ​។ ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដើម្បី​ចៀសវាង​ការជួប​ជុំគ្នា ព្រោះ អ្នក​នៅ​ភ្នំពេញ ត្រូវ​ទៅលេង​ស្រុកកំណើត ។ សម្តេច​ក៏​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ ចំពោះ​ការផ្អាក​ពិធីបុណ្យ​នេះ ចំណែក​កម្មវិធី​បុណ្យ​ទទួល​ទេវតា គឺធ្វើឡើង​តាមរយៈ​ទូរទស្សន៍ និង​ការប្រគំ​តន្ត្រី​គឺធ្វើឡើង​តាម​ទូរទស្សន៍ ៕ ដោយ​៖​កូ​ឡាប​

spot_img
×