Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​រដ្ឋាភិបាល​បើក​ភ្លើង​ខៀវ ប្រជាជន​ចិន សម្រុក​ទៅកាន់​កន្លែង​ទេសចរណ៍ ដូច​ហ្វូងគោ​រួច​ពី​ក្រោល ភ្លេច​អស់​កូ​វីដ​១៩ ដែល​អ្នកជំនាញ​ព្រមាន​ថា ចិន​មិនទាន់​ដល់ទី​បញ្ចប់​!

spot_img

​ប្រទេស​ចិន​៖ បន្ទាប់ពី​ការបិទទ្វារ​ប្រទេស​អស់​រយៈពេល​ជាច្រើន​ខែ ជាមួយ​វិធានការណ៍​ធ្វើដំណើរ​យ៉ាង​តឹងរ៉ឹង នៅពេលនេះ​រដ្ឋាភិបាល​ចិន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់ខ្លួន​ជា​បណ្តើរៗ​ហើយ ។ តាមរយៈ​នេះ បានធ្វើ​ឲ្យ​ប្រជាជន​ហាក់​ភ្លេច​ពី​វីរុស​ដ៏​សាហាវ ដែល​បាន​បំផ្លាញ​ប្រទេស​របស់​ពួកគេ ពី​ការភ័យខ្លាច ហើយ​បាន​ប្រមូលផ្តុំ​យ៉ាង​កុះករ នៅ​កន្លែង​ទេសចរណ៍​ក្នុង​តំបន់​តែម្តង នៅឯ​ឧទ្យាន​ភ្នំ Huangshan ក្នុង​ខេត្ត Anhui នៅ​ថ្ងៃ​ចុង​សប្តាហ៍ ទី​៤ ខែមេសា ឆ្នាំ​២០២០​។​

​ទូរទស្សន៍​ស៊ី​អិន​អិន​បាន​រាយការណ៍​ថា នៅ​ម៉ោង​ប្រហែល ៧ និង​៤៨ នាទី​ព្រឹក អាជ្ញាធរ​ឧទ្យាន​បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​និយាយថា ឧទ្យាន​នេះ​មាន​ភ្ញៀវទេសចរ មក​ទស្សនា​រហូតដល់​ចំនួន ២ ម៉ឺន​នាក់ ជា​រៀងរាល់ថ្ងៃ​។​

​គិត​មកទល់នឹង​ពេលនេះ ប្រទេស​ចិន​បាន​កត់ត្រា​នូវ​ចំនួន​ករណី​ឆ្លង ៨២.៦៤១ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៣.៣៣៥ នាក់​។ ទោះបីជា​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់ខ្លួន​ក៏ដោយ ក៏​អ្នកជំនាញ​សុខភាព​ចិន នៅតែ​ទទូច​ដល់​សាធារណជន ឱ្យ​អនុវត្ត​ការប្រុងប្រយ័ត្ន និង​វិធានការ​ឃ្លាតឆ្ងាយ​ពី​សង្គម​។ លោក Zeng Guang ប្រធាន​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​នៅ​មជ្ឈមណ្ឌល​ចិន សម្រាប់​ការគ្រប់គ្រង និង​ការពារ​ជំងឺ បាន​ប្រាប់ថា ប្រទេស​ចិន​មិនទាន់​បានឃើញ​អ្នក​ឆ្លង​ជំងឺ​រាតត្បាត ក្នុង​រយៈ​ចុង​ក្រោយនេះ​ទេ​។​

​លោក​បន្តថា បើទោះជា​យ៉ាងណា ខណៈ​ពិភពលោក​នៅតែ​កំពុង​ទទួលរង​ការវាយប្រហារ ពី​ជំងឺ​រាតត្បាត​នេះ​នៅឡើយ ហេតុនេះ​ប្រទេស​ចិន ត្រូវបាន​គេ​គិតថា​មិនទាន់​ឈានដល់​ទីបញ្ចប់​ទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)


spot_img
×