Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់​! រកឃើញ​ស្ត្រី​កុលសម្ព័ន្ធ​ម្នាក់ ឆ្លង​កូ​វីដ​១៩ ដំបូង​គេ នៅឯ​ព្រៃ​អា​ម៉ា​ហ្សូ​ន តាមរយៈ​….

spot_img

​មន្ត្រី​សុខភាព​ប្រេ​ស៊ី​ល បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា លើកដំបូង នៅ​ព្រៃ​អា​ម៉ា​ហ្ស៊ូ​ន ទៅលើ​ស្ត្រី​ជនជាតិដើម​អាយុ ២០ ឆ្នាំ មកពី​កុលសម្ព័ន្ធ​កូ​ម៉ា​ម៉ា (Kokoma)​។ នាង​រស់នៅ​ក្នុងភូមិ São José ស្រុក Santo Antônio do Içá ជិត​ព្រំដែន​កូ​ឡុំ​ប៊ី ស្ថិតនៅ​ភាគ​ពាយព្យ​ពាយព្យ​នៃ​ប្រទេស​ប្រេ​ស៊ី​ល ។​

​ស្ត្រី​ដែល​មិនត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​នោះ គឺជា​ភ្នាក់ងារ​សុខភាព​ជនជាតិដើម​ភាគតិច​។ នាង​បានធ្វើការ​ជាមួយ​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ Matheus Feitosa ដែល​កាលពី​សប្តាហ៍​មុន ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​ផ្តាសាយ Covid-19 ហើយ​នាង​ជា​មនុស្ស​ម្នាក់​ក្នុងចំនោម​មនុស្ស ២៧ នាក់​ដែល​ត្រូវបាន​គេ​តាមដាន បន្ទាប់ពី​បាន​ទាក់ទង​ជាមួយ​វេជ្ជបណ្ឌិត Matheus Feitosa ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ Covid-19 កាលពី​សប្តាហ៍​មុន​។

​សូមបញ្ជាក់ថា លោក Feitosa គឺជា​វេជ្ជបណ្ឌិត​របស់ SESAI ហើយ​គាត់​បានផ្តល់​ការព្យាបាល​ដល់​ជនជាតិដើម​ភាគតិច​ចំនួន ១០ នាក់​នៅក្នុង​ភូមិ Tikuna មុនពេល​វិ​វត្ត​ទៅជា​គ្រុនក្តៅ និង​ចូលទៅក្នុង​ភាព​ឯកោ​ដោយ​ស្ម័គ្រចិត្ត​។​

​នៅក្នុង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ចែករំលែក​ដោយ​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃទី ៣១ ខែមីនា នាង​បាន​ពិពណ៌នា​អំពី​រោគសញ្ញា របស់​នាង​ថា​លេចចេញ​អាការ “​ក្អក​ស្ងួត​” និង​បាត់បង់​អារម្មណ៍ និង​ក្លិន​។ រោគសញ្ញា​បាន​លេច​ចេញមក ៣ ថ្ងៃ បន្ទាប់ពី​នាង​បាន​ទាក់ទង​ជាមួយ Feitosa​។ នេះ​បើ​យោងតាម Mongabay ឲ្យ​ដឹង ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ livescience, news.mongabay)​

spot_img
×