Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ជាប៉ូលិស ​ដែល​បាញ់សម្លាប់​ស្ត្រី​ម្នាក់ ជា​អតីត​ប្រពន្ធ នឹងត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនដៃដល់​ដែល​បាញ់សម្លាប់​ស្ត្រី​ម្នាក់ ជា​អតីត​ប្រពន្ធ នៅ​ខណ្ឌ​សែន​សុខ​ត្រូវបាន​ចាប់ខ្លួន នឹងត្រូវ​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​នៅ​យប់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោ​២០ និង​១០​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ (IU) ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​ប្រើ​អាវុធខ្លី​បាញ់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​១ នាក់ និង​របួស ១​នាក់​) ។ ដោយមាន​ការសហការ​រវាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើការ​តាម​ឃាត់ខ្លួន​ជនដៃដល់​នៅ​ស្រុក​គៀនស្វាយ ខេត្តកណ្តាល នៅវេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ ។​

​ករណីនេះ​កើតឡើង​ដោយសារ​គំនុំ និង​ខឹង ជាមួយនឹង​អតីត​ភរិយា ដែល​បាន​លែងលះគ្នា​ដាច់ស្រេច​ហើយ ក៏មាន​សាលក្រម​សម្រេច​លើ​ការ​លែងលះ​នេះ តាំងពី​ខែមករា ឆ្នាំ​២០២០ មកម្ល៉េះ ។​

​ជនសង្ស័យ​ឈ្មោះ ជា ចាន់​បូរ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) បានធ្វើ​សកម្មភាព​ប្រើ​កាំភ្លើងខ្លី​បាញ់​លើ​ជនរងគ្រោះ​ចំនួន​២​នាក់​៖ ១-​ឈ្មោះ សូរ ពៅ​មរកត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​(​ស្លាប់​) ។​
២-​ឈ្មោះ ជា អា​រី​យ៉ា ភេទ​ស្រី អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​របួសធ្ងន់​) សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ។​

​សម្ភារៈ​ដកហូត អាវុធខ្លី​១​ដើម ម៉ាក​រ៉ូឡូ ពណ៌​ខ្មៅ លេខ​១០៥៥៣ គ្រាប់​ចំនួន ២​គ្រាប់ , សម្បក​គ្រាប់ ២​គ្រាប់ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

spot_img
×