Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ ផ្អាក​ពិធីបុណ្យ ប្រាសាទ​ព្រះ​គោ​

spot_img

​ស្ទឹងត្រែងៈ បុណ្យ​ប្រាសាទ​ព្រះ​គោ គឺជា​ពិធីបុណ្យ​មួយ ដែល​អ្នកស្រុក​ធ្វើឡើង​រាល់​ឆ្នាំ​។​
ហើយ​ពេលនោះ​អ្នករៀបចំ បាន​យក​របាំ​វាយ​ខែល​ជនជាតិដើម​ភាគតិច ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង មក​សម្តែង​។​

របាំ​វាយ​ខែល គឺជា​របាំ​មួយ​ប្រភេទ​ដែល​សំដែងឡើង ដោយ​ជនជាតិដើម​ភាគតិច​កួយ​។ អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ តែង​ប្រារព្ធ​ពិធី​នៅក្នុង​បុណ្យ​ប្រាសាទ​ព្រះ​គោ អំឡុង​ខែមីនា មុនពេល​បុណ្យចូលឆ្នាំថ្មី ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​។​

ចាស់ៗ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​លើកឡើងថា រាល់​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ ពោលគឺ​ក្នុង​ខែមីនា មុន​ខែមេសា អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង តែងតែ​ធ្វើ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។ រំលឹក​ដល់​បុព្វបុរស​ខ្មែរ កាលសម័យ​ដើម និង​បួងសួង ដល់​វត្ថុ​ស័ក្តិសិទ្ធិ ជួយ​ដល់​អ្នកស្រុក​ឲ្យ​មាន​ក្តី​សុខ​សម្បាយ​។​

អភិបាលស្រុក​នៅទីនេះ បាន​បង្កើត​គណៈកម្មកា​រ​មួយ រួមមាន ព្រះសង្ឃ អាចារ្យវត្ត ចាស់ទុំ កំណត់​ថ្ងៃបុណ្យ ដែលមាន​រយៈពេល​បី​ថ្ងៃ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ​។​

​សំណង់​ប្រាសាទ​ព្រះ​គោ សង់​ឡើង​អំពី​ថ្ម​ដីឥដ្ឋ និង​មាន​រូប​ថ្ម​ព្រះ​គោ បែរមុខ​មក​ទិសខាងកើត មាន​ប្រវត្តិ​ទាក់ទង ក្នុងសម័យ​សង្គ្រាម​ខ្មែរ​សៀម​។​

​អ្នកស្រុក​នៅទីនេះ​ចាត់ទុកថា ព្រះ​គោ​គឺជា​យានជំនិះ របស់​មេទ័ព​ខ្មែរ កាលពី​សម័យ​ដើម ហើយ​មានបុណ្យ​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​។

​ហេតុដូច្នេះ ហើយ​ទើប​គេ​នាំគ្នា​ធ្វើបុណ្យ​ប្រាសាទ​ព្រះ​គោ រំលឹក​គុណ ដល់​មេទ័ព​សម័យ​ដើម និង​សូម​ឲ្យ​បារមី​ព្រះ​គោ ជួយ​ថែ​រក្សាសុខ​សប្បាយ​កុំឱ្យ​មាន​ជំងឺ​ផ្សេងៗ កើតឡើង​មកលើ​អ្នកស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

ទាក់ទង​ពិធីបុណ្យ​នេះដែរ ចាស់ៗ បាន​លើកឡើងថា មុនពេល​បុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋ​ជួបជុំគ្នា ធ្វើបុណ្យ​ក៏​សប្បាយរីករាយ​ម្យ៉ាងដែរ​។​

​ជាមួយ​បុណ្យ​ដែលមាន​រយៈពេល​៣ ថ្ងៃ ក៏មាន​ការសម្ដែង​សិល្បៈ វាយ​ខែល ដោយ​ជនជាតិដើម​ភាគតិច​កួយ យ៉ាង​សប្បាយរីករាយ​។ ក្រៅពីនេះ កី​មាន​កីឡា​ជាច្រើន​ទៀត ដូចជា កីឡាបាល់ទាត់​បាល់ទះ និង​ល្បែង​ប្រជាប្រិយ​ប្រពៃណី​ខ្មែរ​។​ល​។​
ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ ពុំ​ត្រូវបាន​ធ្វើឡើង​ឡើយ​។ ការអាកខាន​នេះ ដោយសារតែ​មិន​ឲ្យ​មានការ​ជួបជុំ ព្រោះ​ខ្លាច​ជំងឺឆ្លង Covid-19៕ ដោយៈ​សុខុម​


spot_img
×