Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​ទឹកស្អាត​បត់​រកា នៅ​ស្រុក​សំរោង ប្រកាស​មិនអាច​ផ្គត់ផ្គង់​ទឹកស្អាត ជូន​អតិថិជន​របស់ខ្លួន ក្រោយ​ជួប​គ្រោះរាំងស្ងួត​

spot_img

​តាកែវ​៖​ស្ថានីយ​ទឹកស្អាត​បត់​រកា​នៅ​ផ្សា​របត់​រកា ភូមិ​ព្រៃទទឹង ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ បានចេញ​នៅ​សេចក្តីជូនដំណឹង​មួយ ដល់​សាធារណជន និង​អតិថិជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ស្ថានីយ៍​ទឹកស្អាត​បត់​រកា មិនមាន​ទឹកស្អាត​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត ជូន​អតិថិជន​ប្រើប្រាស់​នា​រដូវប្រាំង​នេះ​ទេ ( ជួន​មាន ជួន​អត់ ឬ​ទឹក​មានតែ​កករ​ខ្លះ​ផង​)​។​

ស្ថានីយ​ទឹកស្អាត​បត់​រកា​នៅ​ផ្សា​របត់​រកា ក៏បាន​បញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​ឆ្នាំនេះ ស្ថានភាព​នៃ​ល្បាយ​ទឹកភ្លៀង ឆាប់​អស់​នៅ​ចុងរដូវ​វស្សា និង​មិនមាន​ភ្លៀង​កក់ខែ​ទាល់តែសោះ បូករួម​ទាំង​មានការ​បើកទឹក​បឹង​បត់​រកា ដើម្បី​យក​ទឹក​ទៅ​ស្រោចស្រព​ស្រូវ​រដូវប្រាំង របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃកប្បាស​ផងដែរ ។​

​អាស្រ័យហេតុនេះ ស្ថានីយ​ទឹកស្អាត​បត់​រកា សូម លោក លោកស្រី អតិថិជន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សន្សំសំចៃ និង​រក្សា​ទឹក​ទុក​ប្រើប្រាស់ នា​ថ្ងៃ​ខាងមុខ ៕​ដោយ​៖​តាកែវ​

spot_img
×