Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​ប្រេងសាំង​៣​កន្លែង នៅ​ស្រុក​ព្រៃកប្បាស និង​ស្រុក​បាទី រង​ការផាកពិន័យ ក្រោយ​រកឃើញថា ដាក់លក់​តម្លៃ​ខុសពី​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម

spot_img

តាកែវ​៖​បន្ទាប់ពី​ទទួលដំណឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាមួយនឹង​ការដាក់​ស្លាក​កំណត់​តម្លៃ​ប្រេងសាំង នៅតាម​ស្ថានីយ​ប្រេង​មួយចំនួន ដែល​ដាក់លក់ ខុសពី​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​លោក ប៉ោ លាង​គង់ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តតាកែវ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ស្ថានីយ​ប្រេង​នានា នៅក្នុង​ស្រុក​បាទី ស្រុក​សំរោង និង​ស្រុក​ព្រៃកប្បាស ហើយ​បាន​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ធ្វើការ​ផាកពិន័យ​ទៅលើ​ស្ថានីយ​ប្រេង​ចំនួន ៣​កន្លែង ដែល​ល្មើ​សនឹង​ប្រកាស​របស់​ក្រសួង ដោយ​លក់​ប្រេង​ក្នុងតម្លៃ​ថ្លៃ មាន​កន្លែង​ខ្លះ ២.៥០០​រៀល និង​កន្លែង​ខ្លះទៀត​ដល់​តែ ២.៧០០​រៀល ។​

​លោក ប៉ោ លាង​គង់ បាន​ឲ្យ​ដឹងថា ស្ថានីយ​ប្រេង​ទាំង ៣​កន្លែង ដែល​ត្រូវ​ផាកពិន័យ​នោះ គឺ​ស្ថិតនៅក្នុង​ឃុំ​ចំប៉ា ដោយ​ស្ថានីយ​ប្រេង​ទី​១ មាន​ម្ចាស់​ឈ្មោះ​ណា​ណា ធ្វើការ​ផាកពិន័យ​ចំនួន​២​លាន​រៀល និង​ស្ថានីយ​ទី​២ មាន​ម្ចាស់​ឈ្មោះ នី​ស្រី​នី​ម និង​ស្ថានីយ​ទី​៣ មានឈ្មោះ ប៉ុន សុផល នៅ​ស្រុក​បាទី ត្រូវបាន​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​២​លាន​រៀល​ដូចគ្នា​។​

​លោក បាន​បន្តថា ការចុះ​ផាកពិន័យ​នេះ សាខា​កាំកុងត្រូល​នឹង​ធ្វើជា​រៀងរហូត នៅ​ទូទាំង​ខេត្តតាកែវ​តែម្តង ហើយ​បើ​ម្ចាស់​ស្ថានីយ​ណា ធ្លាប់​ផាក​ហើយ​នៅតែ​បន្ត​លក់​ថ្លៃ​ទៀត នឹង​បិទ​លែង​ឲ្យ​ធ្វើ​អាជីវកម្ម​តែម្ដង​។​

​គួរបញ្ជាក់​ផងដែរ​ថា តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០ បាន​បង្ហាញថា តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែមេសា គឺ​ប្រេងសាំង​មានតម្លៃ​ត្រឹម ២៣៥០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត តម្លៃ ២៤៥០​រៀល​ក្នុង​មួយ​លីត្រ​៕​ដោយ​៖​តាកែវ​

spot_img
×